PR

ផ្ដល់ក្ដីសុខឲ្យខ្លួនឯង និងមនុស្សជាទីស្រឡាញ់ កុំរំលងសេវាធានារ៉ាប់រងនេះ

BY
Liny Chan
April 8, 2024

ការដែលមានធានារ៉ាប់រងលើយានយន្តពិតជារឿងសំខាន់ និងមានអត្ថប្រយោជន៍បំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ប្រសិនបើអ្នកមានបញ្ហា ឬជួបគ្រោះថ្នាក់ចរាចរណ៍ការធានារ៉ាប់រងនឹងទទួលខុសត្រូវទៅលើការខូចខាតទាំងឡាយនោះ ផ្ដល់ឲ្យអ្នកនូវទំនុកចិត្តខ្ពស់បំផុត។
ការធានារ៉ាប់រងលើយានយន្ត ពិតជាមានសារៈសំខាន់ សម្រាប់ហេតុផលជាច្រើនដូចជា ការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុ និងការអនុលោមតាមច្បាប់សម្រាប់អ្នកបើកបរ។ មានធានារ៉ាបរងក្នុងដៃ ប្រៀបដូចមានអង្គរក្សតាមថែរក្សាគ្រប់ពេលដែលអ្នកមានបញ្ហា ឬជួបគ្រោះថ្នាក់ចៃដន្យណាមួយ។

ទោះជាយ៉ាងណា នៅពេលគិតដល់ការធ្វើធានារ៉ាប់រង ប្រាកដជាអាចនឹងមានភាពស្មុគស្មាញ ក្នុងការស្វែងរកក្រុមហ៊ុនដែលផ្ដល់នូវទំនុកចិត្តខ្ពស់ ឬមានការពិបាកក្នុងការធ្វើឯកសារ។ ប៉ុន្តែទាក់ទងនឹងចំណុចនេះ ធនាគារ ហ្វីលីព នឹងប្រែឲ្យមានភាពងាយស្រួលវិញ ព្រមទាំងធ្វើឲ្យអតិថិជននូវភាពកក់ក្ដៅ ព្រោះ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង ទូទៅ ហ្វីលីព ដើម្បីផ្តល់ជូននូវភាពងាយស្រួលជូនអតិថិជនក្នុងការទិញធានារ៉ាប់រងយានយន្ត តាមកម្មវិធីធនាគារចល័ត Phillip Mobile បានយ៉ាងឆាប់ហ័ស និងមិនមានភាពស្មុគស្មាញក្នុងការបំពេញឯកសារផ្សេងៗឡើយ។

អតិថិជនធនាគារ ហ្វីលីព អាចទិញធានារ៉ាប់រងយានយន្តបានយ៉ាងងាយស្រួល តាមរយៈកម្មវិធីធនាគារចល័ត Phillip Mobile ជាមួយតម្លៃសមរម្យ ត្រឹមតែ 67,2០ ដុល្លារ ប៉ុណ្ណោះក្នុងមួយឆ្នាំ។ បន្ថែមពីលើនេះ ក្រៅពីខ្លួនឯង អតិថិជនក៏អាចទិញសម្រាប់គ្រួសារ និងមនុស្សជាទីស្រឡាញ់ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងក្ដីស្រឡាញ់ផងដែរ។ ការផ្តល់ជូនពិសេសនេះរហូតដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2024។ មានកម្មវិធីធនាគារចល័ត Phillip Mobile អ្នកនឹងកាន់តែមានភាពកក់ក្ដៅបន្ថែម ព្រោះកម្មវិធីទូរស័ព្ទមួយនេះ មានមុខងារក្នុងការធ្វើឲ្យអ្នកប្រើប្រាស់ទាំងឡាយកាន់តែងាយស្រួល តបទៅនឹងការវិវត្តផ្នែកបច្ចេកវិទ្យាដ៏ទាន់សម័យ និងឆាប់រហ័សបំផុត។
សម្រាប់ព័ត៌មានបន្ថែម៖ ០86 93០ ០០០ / ០89 989 818 / ០88 465 9999 (សេវា 24ម៉ោង រៀងរាល់ថ្ងៃ)៕

Share This Post: