PR

បេក្ខនារីសំនៀងរដឺនទាំងពីរប៉ះគ្នាក្នុងវគ្គ BEAT THE TEAM ម្នាក់អាចជាប់បន្ត ហើយម្នាក់ទៀត…  

BY
Liny Chan
April 9, 2024

ចូលមកដល់វគ្គថ្មី BEAT THE TEAM នេះ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST ដែលផលិតដោយទូរទស្សន៍ ហង្សមាស HDTV បានកំពុងតែពូតច្របាច់ចម្រាញ់បេក្ខជនដែលសុទ្ធតែល្អៗសំឡេងពីរោះប្លែកៗជាច្រើននាក់។


 
ជាមួយនឹងលក្ខខណ្ឌនៅក្នុងវគ្គថ្មីនេះ បេក្ខជនទាំងអស់ត្រូវបានចាប់គូនិងដាក់វិញ្ញាសារបទចម្រៀងដោយគណៈកម្មការទាំង៤ផ្ទាល់។ ដោយតម្រូវឲ្យពីរក្រុមត្រូវប្រកួតគ្នាក្នុងបទចម្រៀងតែមួយ បកស្រាយម្តងមួយក្រុម ហើយបេក្ខជនណាដែលធ្វើបានល្អ និងត្រូវជ្រើសរើសឲ្យជាប់ទៅកាន់វគ្គបន្ត។


 
ហើយពិតជាដូចការប៉ាន់ស្មានមិនខុស បេក្ខនារីសំឡេងរដឺនដ៏លេចធ្លោទាំងពីរកាលពីវគ្គមុនគឺ បេក្ខនារី ចិន ស្រីនាង និងបេក្ខនារី ធី កុម្ភៈ ត្រូវបានចាប់គូជាក្រុមដែលត្រូវបកស្រាយរួមគ្នាលើវិញ្ញាសារបទចម្រៀងដ៏ពិបាកមួយ ដែលតម្រូវឲ្យពួកគេត្រូវតែធ្វើឲ្យបានល្អដើម្បីគេចផុតពីការជម្រុះក្នុងវគ្គនេះ។


 
នៅតែមិនសរសើរមិនបានចំពោះបេក្ខនារីទាំងពីរដែលពិតជាបានប្រឹងប្រែងតស៊ូជាមួយវិញ្ញាសារបទចម្រៀងដែលខ្លួនពុំធ្លាប់ច្រៀងពីមុនមក ហើយនៅតែខំធ្វើយ៉ាងណាយកឈ្នះបេះដូងគណៈកម្មការទាំង៤ឲ្យខាងតែបាន។


 
តែពិតជាគួរឲ្យសោកស្តាយចំពោះបេក្ខនារី ធី កុម្ភៈ ដែលពុំអាចតាំងជំហរនៅក្នុងវគ្គដ៏តានតឹងនេះបាន នាងបកស្រាយនៅមានកង្វះខាតមួយចំនួនដែលពុំអាចយកឈ្នះចិត្តគណៈកម្មការបានដោយតម្រូវឲ្យចាកចេញពីកម្មវិធីត្រឹមវគ្គ BEAT THE TEAM នេះ។


 
រីឯបេក្ខនារី ចិន ស្រីនាង វិញពិតជាស័ក្តសមនឹងការរំពឹងទុកពីទស្សនិកជនដោយនាងនៅតែអាចយកឈ្នះចិត្តគណៈកម្មការឲ្យអនុញ្ញាតឲ្យជាប់ទៅកាន់វគ្គបន្តបាន។


 
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best រដូវកាលទី2 ដែលទទួលបានការឧបត្ថម្ភផ្តាច់មុខពីស្រាបៀរ GANZBERG មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕


 

Share This Post: