ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សារលិខិតចូលរួមរំលែកទុក្ខ ជូនអ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន

    BY Naren April 19, 2024
    សារលិខិតចូលរួមរំលែកទុក្ខ ជូនអ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន

    (ភ្នំពេញ មេសា ២០២៤)៖ តាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃអង្គភាពសារព័ត៌មាន ខ្មែរណូត សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងសោកស្ដាយជាពន់ពេក ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) ត្រូវជាឱពុកក្មេករបស់ អ្នកឧកញ៉ា លាង ម៉េង ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:០៥ នាទី ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

    យើងខ្ញុំទាំងអស់គ្នា សូមសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន ( លីម តេកអៀក ) សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

    Share This Post: