ខ្មែរណូត

ស្វែងរក

  • PR

    ពិសេសទៀតហើយបងប្អូនអ្នកកំពង់ត្រាច កំពត CAMBODIA BOND FOR MORE TOUR នឹងទៅប្រគំតន្ត្រីដល់ផ្ទះតែម្ដង

    BY Naren April 24, 2024
    ពិសេសទៀតហើយបងប្អូនអ្នកកំពង់ត្រាច កំពត CAMBODIA BOND FOR MORE TOUR នឹងទៅប្រគំតន្ត្រីដល់ផ្ទះតែម្ដង

    (ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏អស្ចារ្យប្រចាំប្រទេស Bond for More Tour Concert សប្ដាហ៍នេះនឹងទៅប្រគំជូនបងប្អូនអ្នក កំពង់ត្រាច ខេត្តកំពត។ ការប្រគំតន្រ្តីនេះគឺមានរយៈពេល២ថ្ងៃពេញ គឺនៅថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០២៤ ដែលបងប្អូនអាចចូលរួមទស្សនាដោយសេរី ទៅរាំក្រឡុកតាមចង្វាក់ភ្លេង ហ៊ោកញ្ជ្រៀវ និងស្រែកច្រៀងតាមកំពូលតារាក្នុងដួងចិត្ត មកពីផលិតកម្ម ហង្សមាស ជាពិសេសទៅក្រេបរសជាតិ CAMBODIA BEER ត្រជាក់ៗ បង្កើនភាពស្និទ្ធស្នាលជាមួយបងប្អូន មិត្តភក្ដិទ្វេដង។

    ផឹក CAMBODIA BEER ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី កុំភ្លេចមើលក្រោមក្រវិលកំប៉ុងផង ព្រោះមានរង្វាន់ញាក់សាច់ជាច្រើនដូចជា ខុនដូដ៏ប្រណិត ជីប ម៉ុង លែន រថយន្តបកកេស Ford Ranger ស៊េរីថ្មី ម៉ូតូជាច្រើនគ្រឿង និងលុយសុទ្ធជាច្រើនរង្វាន់ ចែកជូនជារៀងរាល់ខែ។

    បងប្អូននៅខេត្តកំពត កុំភ្លេចចូលរួមសប្បាយ និងទស្សនាដោយផ្ទាល់មហាព្រឹត្តិការណ៍ Bond for More Tour Concert ដែលសហការរៀបចំដោយ CAMBODIA BEER ជាមួយផលិតកម្ម ហង្សមាស ដោយសេរីនាពេលចុងសប្តាហ៍នេះ នៅដីឡូតិ៍ខាងលិចផ្សារកំពង់ត្រាច ភូមិអូរច្រនៀង ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។

    CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់ញាក់សាច់!

    ពិសាដោយការទទួលខុសត្រូវ

    Share This Post: