ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅ សាពូន មីដាដា ដែលបង្ហោះថាបានទទួលលុយ និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកពីសម្តេច

BY
Naren
April 24, 2024

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានចេញសារបដិសេធនូវការលើកឡើងរបស់ អតីតតារាចម្រៀងលោក សាពូន មីដាដា ដែលថាខ្លួនទទួលបានជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា ប្រាក់រហូតដល់ទៅ ៦លាន៧សែន ដុល្លារ មាស ពេជ្រ ឡាន និង វីឡា។

ក្នុងសារសំណេរទាំងស្រុងដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា៖ «លោក សាពូន មីដាដា បានបង្ហោះសារដោយនិយាយថាខ្ញុំនិងភរិយាបានជួយគាត់ចំនួន6,7លានដុល្លារព្រមទាំងផ្ទះនិងឡាន។ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។ តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដ៏ទៃ?ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះមានឯករាជ្យនិងបានផ្តល់ប្រាក់៣០មុឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។

ក្រោយមកដោយឃើញថាមាយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេដមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ដែលគ្មានលុយបង់រំលោះឲ្យគេ។កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែ កូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេតែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយៈការបង្ហោះសារបែបនេះទៅវិញ។លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ៕

Share This Post: