ខ្មែរណូត

ស្វែងរក

  • PR

    ដើមខែថ្មី អ្នកខេត្តសៀមរាបកុំភ្លេចត្រៀមខ្លួន ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ WURKZ TOUR CONCERT និង WURKZ សេនាគុនខ្មែរ យ័ន្ត៨ទិស នៅចុងសប្ដាហ៍នេះ

    BY Naren May 3, 2024
    ដើមខែថ្មី អ្នកខេត្តសៀមរាបកុំភ្លេចត្រៀមខ្លួន ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ WURKZ TOUR CONCERT និង WURKZ សេនាគុនខ្មែរ យ័ន្ត៨ទិស នៅចុងសប្ដាហ៍នេះ

    (ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះថ្ងៃទី០៤ និង០៥ ខែមេសា ឆ្នាំ២០២៤ នេះ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT នៅថ្ងៃទី០៤ ចាប់ពីម៉ោង ៨យប់តទៅ និងមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី០៥ ចាប់ពីម៉ោង ៧យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរមានទីតាំងនៅដីឡូតិ៍ទល់មុខសណ្ឋាគារសុខា ផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប។

    កុំភ្លេចផឹកភេសជ្ជៈប៉ូវកម្លាំង វើក ដើម្បីបង្កើនថាមពល យកកម្លាំងស្រែកហ៊ោរ គាំទ្រតារាចម្រៀង និងកីឡាករដែលបងប្អូនពេញចិត្ត ពិសេសកុំភ្លេចពិនិត្យក្រោមក្រវិលកំប៉ុង ដែលមានរង្វាន់ធំរថយន្តគាស់កេស Mitsubishi Xpander ស៊េរីថ្មី ជាច្រើនគ្រឿង។

    ចុងសប្តាហ៍នេះ មកជួបជាមួយតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ថោន នៅក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី WURKZ TOUR CONCERT ជាមួយចង្វាក់ភ្លេងជាច្រើនបែប ដែលនឹងធ្វើឱ្យឆាក WURKZ TOUR CONCERT កក្រើក បង្កើនភាពសប្បាយទ្វេដងជូនទស្សនិកជនទៅទស្សនាផ្ទាល់ក៏ដូចជាទស្សនិកជនទស្សនានៅតាមគេហដ្ឋាន។ លើសពីនេះ វើក សេនាគុនខ្មែរយ័ន៨ទិស ក៏ពិសេសដូចគ្នាដោយមានកំពូលកីឡាករប្រដាល់គុនខ្មែរនិងកីឡាករប្រដាល់អន្តរជាតិជាច្រើនរូបសម្រាប់គូប្រកួតមិត្តភាពអន្តរជាតិ។ ភេសជ្ជៈប៉ូវកម្លាំង វើក អ្នកគាំទ្រគុនខ្មែរដំបូងគេបង្អស់ និងឧបត្ថម្ភគុនខ្មែរច្រើនជាងគេនៅកម្ពុជា។

    ចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំងពីរដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia

    WURKZ បង្កើនថាមពលឥតឈប់ឈរ!

    Share This Post: