ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រន្ធត់ណាស់! រថយន្តក្រុងបុកកិនមនុស្សធ្លាយខួរស្លាប់ភ្លាមៗនៅជិតស្ពានអាកាសក្បាលថ្នល់

    BY Khmernote Media March 12, 2018
    រន្ធត់ណាស់! រថយន្តក្រុងបុកកិនមនុស្សធ្លាយខួរស្លាប់ភ្លាមៗនៅជិតស្ពានអាកាសក្បាលថ្នល់

    រាជធានីភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្រោយត្រូវរថយន្តក្រុងមួយគ្រឿងបើកបុក និងកិន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ខាងមុខអគ្គស្នងការ នគរបាលជាតិ តាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ជនរងគ្រោះមានឈ្មោះ សៅ ខុន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសន្តិសុខធនាគារ ស្នាក់នៅមិនដឹង ស្រុកកំណើតឃ៉ំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជិះ ម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-7468 ។ ចំណែកអ្នកបើករថយន្ត បង្ក បានរត់គេចខ្លួនបាត់សម្រោល៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay