ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរ ណែនាំឱ្យគ្រូចាក់សាក់យ័ន្ត ឈ្មោះ រ៉េម សារ៉ុម បញ្ឈប់ការបង្ហោះវីដេអូសកម្មភាពទស្សន៍ទាយតាមបណ្ដាញសង្គមនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូរសង្គម

    BY Liny Chan May 22, 2024
    អាជ្ញាធរ ណែនាំឱ្យគ្រូចាក់សាក់យ័ន្ត ឈ្មោះ រ៉េម សារ៉ុម បញ្ឈប់ការបង្ហោះវីដេអូសកម្មភាពទស្សន៍ទាយតាមបណ្ដាញសង្គមនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូរសង្គម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្របសម្រួលដល់ទីតាំងផ្ទះ លោកគ្រូចាក់សាក់យ័ន្ត ទស្សន៍ទាយ ដោះអំពើ ឈ្មោះ រ៉េម សារ៉ុម ហៅលោកគ្រូជ័យធន់ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានធ្វើកំណត់ហេតុណែនាំឱ្យបញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពការទស្សន៍ទាយ សាក់យ័ន្ត ស្រោចទឹក ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា។

    លោក រ៉េម សារ៉ុម (លោកគ្រូជ័យធន់) បានយល់ព្រមចុះកិច្ចសន្យាជាមួយលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ​ បញ្ឈប់ការយកវីដេអូសកម្មភាពដែលប៉ះពាល់ដល់សីលធម៌ សណ្ដាប់ធ្នាប់សង្គម និងជំនឿសាសនាដូចបញ្ជាក់ខាងលើទាំងចាស់ ទាំងថ្មីទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ប្រសិនបើរូបលោកនៅតែបន្តបង្ហោះរូបភាពទាំងនោះទៀត សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: