តួឯកស្រីរឿង «មេឆា» បង្ហាញអារម្មណ៍យ៉ាងចាក់ដោតសម្រាប់រឿងភាគមួយនេះ
- BY
- Liny Chan
- May 23, 2024
រឿងភាគបែបទេពមច្ឆាដំបូងក្នុងស្រុកដ៏គួរឲ្យទាក់ទាញបានចាក់ផ្សាយជូនទស្សនាជាច្រើនភាគមកហើយនៅលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8 យប់។

រឿង «មេឆា» មានតួឯកដល់ទៅបីរូបដែលសុទ្ធតែជាកំពូលតារាលំដាប់ប្រទេសដូចជា លោក ឆន សុវណ្ណារាជ លោក ហ្សូណូ និងកញ្ញា មាន សូនីតា។ ជារឿងភាគទីមួយបែបត្រីខ្លួនមនុស្ស ឬភាសាសាមញ្ញហៅថានាងមច្ឆានោះ ទស្សនិកជនជាច្រើនបានលើកសរសើរនិងកំពុងតាមដានយ៉ាងខ្លាំងចំពោះរឿងភាគមួយនេះ។

ថ្មីៗនេះតួឯកស្រីដ៏ស្រស់សោភាកញ្ញា មាន សូនីតា បានបង្ហោះវីដេអូ Vlog ក្នុងពេលដំណើរការថតដោយមានទាំងពីការហាត់រៀនហែលទឹក ជ្រមុញទឹក និងការថតត្រាំក្នុងទឹករាប់ម៉ោងជាដើម ដោយមើលទៅពិតជាគួរឲ្យស្ញើចសរសើរនូវការលះបង់យ៉ាងអស់ពីកាយចិត្តដើម្បីភាពយន្តខ្មែរ។

មិនមែនតែតួឯងស្រីប៉ុណ្ណោះទេដែលត្រូវហ្វឹកហាត់យ៉ាងមាំទាំមុនថត សូម្បីតួប្រុសក៏បានចូលរួមហាត់យ៉ាងស្វាហាប់ផងដែរដើម្បីតែថតរឿងភាគ មេឆា នេះ។

ទោះបីជាមិនអាចល្អគ្រប់ដប់ កញ្ញា មាន សូនីតា ក៏បានទទួចសុំចិត្តបងប្អូនទស្សនិកជនឲ្យបើកចិត្តទទួលយកការខឹតខំប្រឹងប្រែងមួយនេះ ដោយទទួលយកគ្រប់មតិរិះគន់ក្នុងន័យស្ថាបនា។
គួរបញ្ជាក់ផងដែរថារឿង «មេឆា» មានការចាក់ផ្សាយជូនទស្សនានូវរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង 7-8 យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕




- Share This Post:






