ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសឧបត្ថម្ភថវិកាចំនួនដប់ម៉ឺនដុល្លារក្នុងមួយឆ្នាំរយៈពេល ៥ឆ្នាំ ដល់សមាគមសិល្បករខ្មែរ

    BY Liny Chan May 31, 2024
    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសឧបត្ថម្ភថវិកាចំនួនដប់ម៉ឺនដុល្លារក្នុងមួយឆ្នាំរយៈពេល ៥ឆ្នាំ ដល់សមាគមសិល្បករខ្មែរ

    នាល្ងាចថ្ងៃសុក្រ ទី៣១ ឧសភា ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ​ក្នុងពិធី “អ្នកស្នងមរតក” ក្រោមទិសស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី” ។

    ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាស ផ្ដល់ថវិកាឧបត្ថម្ភចំនួនដប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល ៥ឆ្នាំ ដល់សមាគមសិល្បករខ្មែរ។

    សម្ដេចធិបតី បានមានប្រសាសន៍ថា៖ «ដើម្បីជួយដល់ដំណើរការនៃការចូលរួម ខ្ញុំសូមចូលរួមជួយសមាគមសិល្បៈករខ្មែរក្នុងរយៈពេល ៥ឆ្នាំ ក្នុងមួយឆ្នាំ ១០ម៉ឺនដុល្លារ »។

    ទន្ទឹមនឹងនេះដែរ សម្ដេចធិបតី ក៏បានមានប្រសាសន៍ណែនាំសមាគមសិល្បៈខ្មែរ ត្រូវខិតខំបង្កើនកិច្ចសហការជាមួយគ្រប់ភាគី ដើម្បីរួបរួមជាធ្លុងមួយរបស់អ្នកសិល្បៈទាំងក្នុងអាជីពផ្ទាល់ផង ទាំងដើម្បីសង្គមផង និងសិល្បៈដ៏ថ្លៃថ្លា​ផង៕

    អត្ថបទ៖ លីនី

    Share This Post: