ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ខេត្តកែប និងខេត្តកំពត មិនអនុញ្ញាតឱ្យបើកកាស៊ីណូឡើយ ហើយសម្រាប់ខេត្តកំពត អនុញ្ញាតតែនៅលើភ្នំបូកគោ និងព្រំដែនតែប៉ុណ្ណោះ

    BY Liny Chan June 6, 2024
    សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ខេត្តកែប និងខេត្តកំពត មិនអនុញ្ញាតឱ្យបើកកាស៊ីណូឡើយ ហើយសម្រាប់ខេត្តកំពត អនុញ្ញាតតែនៅលើភ្នំបូកគោ និងព្រំដែនតែប៉ុណ្ណោះ

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ មិថុនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ​ “កំពង់ផែពហុបំណងកំពត”​ ។

    នាឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តកែប និងខេត្តកំពត មិនអនុញ្ញាតឱ្យបើកកាស៊ីណូឡើយ។ សម្រាប់ខេត្តកំពត អនុញ្ញាតតែនៅលើភ្នំបូកគោ និងព្រំដែនតែប៉ុណ្ណោះ។

    សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « កន្លងទៅមានការស៉ើបសួរអំពីការស្នើសុំអាជ្ញាបណ្ណបើកកាស៊ីណូនៅខេត្តំពត។ ឥឡូវខ្ញុំសូមបញ្ជាក់ ការបើកការស៊ីណូកន្លងទៅ យើងអនុញ្ញាតតែនៅច្រកព្រំដែន ហើយមានតែមួយទេនៅបូកគោ អ៉ីចឹងចាប់ពីពេលនេះទៅ ក្រៅពីកន្លែងទាំងពីរនេះ គឺមិនចេញអាជ្ញាបណ្ណសម្រាប់ធ្វើកាស៊ីណូក្នុងខេត្តកំពតទៀតទេ ។ បើចង់វិនិយោគទៅធ្វើនៅច្រកព្រំដែនទៅ ក្រៅពីហ្នឹងអត់ឱ្យអាជ្ញាបណ្ណធ្វើទៀតទេ នៅក្នុងខេត្ត​។ ខេត្តកែប ដូចគ្នា គឺអត់អោយអាជ្ញាបណ្ណធ្វើកាស៊ីណូទេ បើសុំអាជ្ញាបណ្ណធ្វើតំបន់សេដ្ឋកិច្ចពិសេស អនុញ្ញាតឱ្យធ្វើ សុំអាជ្ញាបណ្ណធ្វើអូតែល ឬ បុរី គឺអនុញ្ញាត តែបើកាស៊ីណូគឺអត់ទេ។ អ៉ីចឹងខ្ញុំសូមបញ្ជាក់សាជាថ្មី នេះគឺជាគោលការណ៍ដែលត្រូវអនុវត្ត​ »៕

    អត្ថបទ៖ លីនី

    Share This Post: