ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី បានរំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរបស់រាស្ត្រទេ ហើយសម្តេចធិបតី ក៏សង្កត់ធ្ងន់ថា តួនាទី និងកៅអីមន្ត្រី បានមកដោយសារពលរដ្ឋ

    BY Liny Chan June 10, 2024
    សម្ដេចធិបតី បានរំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរបស់រាស្ត្រទេ ហើយសម្តេចធិបតី ក៏សង្កត់ធ្ងន់ថា តួនាទី និងកៅអីមន្ត្រី បានមកដោយសារពលរដ្ឋ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរបស់រាស្ត្រទេ ហើយសម្តេចធិបតី ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា តួនាទី និងកៅអីមន្ត្រី បានមកដោយសារពលរដ្ឋ។ សម្តេចធិបតី បានមានប្រសាសន៍ខាងលើនេះ នៅក្នុងឱកាស អញ្ជើញជាអធិបតី “បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និង បើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល”​ នាព្រឹកថ្ងៃចន្ទ ទី១០ មិថុនា ២០២៤ នេះ។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ « សម្តេចតេជោ លោកធ្លាប់មានប្រសាសន៍ហើយ មន្រ្តីជាអ្នកបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរាស្រ្តរបស់ប្រជារាស្រ្តទេ។ កិច្ចការនេះ គឺពិតណាស់ មន្រ្តីមានការងារ និងមានឱកាស តួនាទី នាពេលបច្ចុប្បន្ន គឺដោយសារការគាំទ្ររបស់ប្រជាជន មិនថាតាមរយៈការបោះឆ្នោត រឺការចូលរួមបង្កើតសកម្មភាពសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច ដើម្បីឱ្យរដ្ឋមា​នចំនូល ទាំងបម្រើ និងដោះស្រាយបញ្ហា។ ជាមួយគ្នានេះ មន្រ្តីគ្រប់រូបក៏ជាប្រជារាស្រ្ត​ដែរ យើងដោះតែតួនាទី យើងដោះតែកន្លែងធ្វើការចេញ យើងក៏ជាប្រជារាស្រ្តដែលរស់នៅក្នុងសង្គម រស់នៅក្នុងភូមិ ឃុំ យើងចប់យើងរឺត្រែត យើងចេញពីមន្រ្តីរាជការ យើងក៏ជាប្រជារាស្រ្តសាមញ្ញ កូនរបស់យើង ប្រពន្ធរបស់យើង ចៅរបស់យើង ក៏ជាប្រជារាស្រ្តដែរ អ៉ីចឹងបម្រើប្រជារាស្រ្ត គឺដូចបម្រើខ្លួន​ឯង និងគ្រួសារខ្លួនឯង ចាំពាក្យនេះទុក »៕

    អត្ថបទ៖ លីនី

    Share This Post: