មនុស្ស៥០នាក់ស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅនេប៉ាល់ (មានវីដេអូ)
យន្តហោះដឹកអ្នកដំណើររបស់បង់ក្លាដែសមួយគ្រឿងបានធ្លាក់នៅក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃចន្ទម្សិលមិញនេះ និងបានបង្កឲ្យ មានអ្នកដំណើរចំនួន ៥០ នាក់ស្លាប់បាត់បង់ជីវិត។ យន្តហោះមួយគ្រឿងនេះជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតតូចរបស់ ក្រុមហ៊ុនអកាសចរណ៍ US-Bangla Airlines មានគោលដៅហោះហើរចេញពីរាជធានី Dhaka ក្នុងប្រទេសបង់ក្លាសទៅកាន់ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់។
ចំនួនមនុស្សសរុបនៅក្នុងយន្តហោះមានចំនួន ៧១ នាក់ ក្នុងនោះរួមមានអ្នកដំណើរ ជនជាតិនេប៉ាល់ ៣៣ នាក់ អ្នកដំណើរជនជាតិបង់ក្លាដេសចំនួន ៣២ នាក់ អ្នកដំណើរជនជាតិចិនចំនួន ១ នាក់ និងជនជាតិម៉ាឌីវ ចំនួន ១ នាក់ផងដែរ ហើយក្រៅពីនេះគឺជា ក្រុមការងាររបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះ។ បើតាមក្រុមការងារ បច្ចេកទេសបានឲ្យដឹងថា យន្តហោះមានគ្រោះថ្នាក់ដោយសារតែអាកាសធាតុប្រែប្រួលទៅជាមានពពកច្រើនខ្លាំងពេក ធ្វើឲ្យ ចុះចតរបស់យន្តហោះមានភាពមិនប្រក្រតី និងក្រោយមកក៏បង្កឲ្យមានភ្លើងឆាបឆេះយន្តហោះតែម្តង។ មកទល់នឹងពេលគេរក ឃើញចំនួនអ្នកស្លាប់នៅនឹងកន្លែង ៥០ នាក់ តែនៅមានអ្នករបួសធ្ងន់ជាច្រើននាក់ទៀត ដែលគេគិតថាអាចនឹងស្លាប់ជាបន្តទៀត៕

ភក្តី
ប្រភព៖ bangkokpost