ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សត្វដង្កូវហ្វូងបានកំពុងបំផ្លាញលើដំណាំស្រូវ ដំឡូងមីរបស់កសិករចំនួន៩ខេត្ត

    BY Khmernote Media June 19, 2024
    សត្វដង្កូវហ្វូងបានកំពុងបំផ្លាញលើដំណាំស្រូវ ដំឡូងមីរបស់កសិករចំនួន៩ខេត្ត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សត្វដង្កូវហ្វូង បានកំពុងផ្ទុះឡើងច្រើនហើយកំពុងបំផ្លាញនូវដំណាំស្រូវ ដំណាំ ដំឡូងមីរបស់កសិករចំនួន៩ខេត្តជាបន្តបន្ទាប់ ក្នុងនេះមានដូចជា៖ខេត្តក្រចេះ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ស្ទឹងត្រែង ព្រះវិហារ ត្បូងឃ្មុំ កំពុងចាម និងកំពង់ធំ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

    លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ថា ការបំផ្លិតបំផ្លាញដង្កូវហ្វូងនេះគឺជាសត្វចង្រៃ ហើយវាបាន បំផ្លាញយ៉ាងខ្លាំងក្លាដល់ផលដំណាំកសិកម្មនៅតាមបណ្តាខេត្តទាំងនេះ។

    អគ្គនាយកដ្ឋានកសិកម្ម ក៏បានឱ្យដឹងនៅថ្ងៃដដែលនេះថា៖ ក្រុមការងារ បច្ចេកទេសនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋាន កសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសៀមរាប ចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងបំផ្លាញដំណាំស្រូវ នៅឃុំដូនតី ស្រុកពញាក្រែក និងដំឡូងមី នៅឃុំគោក ស្រុកស្រុកតំបែរ និងសហគមន៍ទំនើបនាងអំ នៅខេត្តសៀបរាប ដោយបានធ្វើការណែនាំកសិករឱ្យបន្តតាមដានវត្តមានរបស់ សមាសភាពចង្រៃ ដែលកំពុងកើតមាននៅក្នុងស្រែជាប្រចាំ និងធ្វើការរាយការណ៍ ដល់មន្រ្តីបច្ចេកទេសកសិកម្ម។ ណែនាំដល់បងប្អូនប្រជាកសិករអំពីវិធានការការពារ និងកម្ចាត់ដង្កូវហ្វូង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

    ប្រភពដដែលនេះបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤នេះ ដំណាំស្រូវចំនួន ៥៥ហិកតា និងដំឡូងមីចំនួន ៥ហិកតា នៅក្នុងខេត្តត្បូងឃ្មុំ និងដំណាំស្រូវចំនួន ៥០ហិកតាក្នុងខេត្តសៀមរាប ត្រូវបានរងការបំផ្លាញដោយដង្កូវហ្វូង។ ប៉ុន្តែកម្រិតនៃការបំផ្លាញពុំមានផលប៉ះពាល់ឡើយ ទន្ទឹមនឹងប្រជាករដង្កូវហ្វូងបាន និងកំពុងថយចុះជាបណ្តើរៗ ឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបាន៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay