ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ស្នើដល់បណ្តាញសារព័ត៌មាន ដែលបង្ហោះវីដេអូ និងរូបភាព ចោទប្រកាន់លើមន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ ត្រូវកែសម្រួលឡើងវិញ

    BY Khmernote Media June 21, 2024
    មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ស្នើដល់បណ្តាញសារព័ត៌មាន ដែលបង្ហោះវីដេអូ និងរូបភាព ចោទប្រកាន់លើមន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ ត្រូវកែសម្រួលឡើងវិញ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចេញសេចក្តីបំភ្លឺ កាលពីពេលថ្មីៗនេះ មានបណ្តាញសង្គមមួយ បានបង្ហោះវីឌីអូ និងរូបភាព ចោទប្រកាន់មកលើមន្ត្រីការិយាល័យឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំមកលើមន្ត្រីបរិស្ថាន​។

    (រូបតំណាង)

    ករណីនេះ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ការប្រមូលចំណូលបណ្តោះអាសន្ន លើការលក់សំបុត្រ ចូលទស្សនាឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» គឺធ្វើឡើងសម្រាប់តែភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរតាមរថយន្តតូច ទោចក្រយានយន្ត ចូលទស្សនា ក្នុងឧទ្យានជាតិប៉ុណ្ណោះ ស្របតាមនីតិវិធីនៃប្រកាសអន្តរក្រសួងរវាងក្រសួងបរិស្ថាន និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ និងសៀវភៅបន្ទុក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២២។

    ដោយឡែកចំពោះស្ពានដែលមើលទៅឃើញថា មានស្ថានភាពទ្រុឌទ្រោមនោះ ក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យមានការសាងសង់ជាស្ពានថ្មថ្មី ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បាននិង កំពុងសិក្សា និងសាងសង់នៅពេលឆាប់ៗខាងមុខនេះ។

    មន្ទីរបរិស្ថានខេត្ត សូមស្នើដល់ម្ចាស់បណ្តាញសារព័ត៌មានសង្គម ដែលបានចែកចាយផ្សព្វផ្សាយ ព័ត៌មានដែល នាំឱ្យសាធារណជនមានការភាន់ច្រឡំលើភាពស្របច្បាប់របស់មន្ត្រីបរិស្ថាន សូមធ្វើការកែ សម្រួលឡើងវិញ និងបញ្ឈប់ការចុះផ្សាយរបស់ខ្លួន បើពុំនោះទេមន្ទីរបរិស្ថានខេត្តនឹងចាត់វិធានការច្បាប់ ៕

    ប្រភព៖ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay