ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តបាត់ដំបង ចាប់ផ្តើមជីករណ្តៅបើកយុទ្ធនាការដាំកូនឈើ ប្រមាណ ២៥ ០០០ដើម

    BY Liny Chan June 25, 2024
    អាជ្ញាធរខេត្តបាត់ដំបង ចាប់ផ្តើមជីករណ្តៅបើកយុទ្ធនាការដាំកូនឈើ ប្រមាណ ២៥ ០០០ដើម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរខេត្តបាត់ដំបងបានចាប់ផ្តើមជីករណ្តៅបើកយុទ្ធនាការដាំកូនឈើប្រមាណ ២៥ ០០០ដើម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមទីប្រជុំជន និងតាមដងផ្លូវជាតិសំខាន់ៗ ដែល សកម្មភាពដាំកូនឈើនឹងចាប់ផ្ដើមក្នុងខែកក្កដា ដើម្បីលើកកម្ពស់គោលនយោបាយទីក្រុងបៃតង និងជាទីក្រុងឆ្លាត smart city។

    ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង មានប្រសាសន៍ថា យុទ្ធនាការផ្ទះ១ខ្នង ដើមឈើ១ដើម ជាយុទ្ធនាការធ្វើព្រមៗគ្នា នៅគ្រប់ទីប្រជុំជន ស្រុក ក្រុង មិនមែនធ្វើតែនៅក្រុងបាត់ដំបងទេ។

    ឯកឧត្តមបានបញ្ជាក់ទៀតថា៖« ហើយពេលនេះគឺយើង គ្រាន់តែបើកយុទ្ធនាការ ជីករណ្ដៅទេ ការចាប់ផ្ដើមដាំ គឺនៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ ហើយការដាំនេះមិនកំណត់ ពេលវេលាទេ គឺយើងដាំទាល់តែអស់កូនឈើ»។

    ឯកឧត្តមបន្តថា៖ «(យុទ្ធនាការនេះ)ជាការផ្ដល់នូវភាព បៃតងក្នុងក្រុង និងទីប្រជុំជនរបស់យើង ក៏ដូចជាការរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវក្នុងក្រុង ក៏ដូចជាទីប្រជុំជនផងដែរ។ (ខ្ញុំមាន)ជំនឿយ៉ាងមុតមាំថា នៅពេលដាំសម្រេចបាន តាមផែនការ ប្រហែលជា២ឬប៣ឆ្នាំខាងមុខ ក្រុងបាត់ដំបង(នឹង)មើលទៅពិតជាស្រស់បំព្រង ពោរពេញទៅដោយ ពណ៌បៃតងជាក់ជាមិនខាន»។

    ឯកឧត្តមបានបន្តទៀតថា ការដាំដើមឈើ១ដើមនេះត្រូវថែទាំឱ្យរស់១ដើម រួចហើយ ដើមឈើនេះត្រូវតែមានលេខសម្គាល់ ហើយប្រគល់ជូនប្រជាពលរដ្ឋ នៅទីនោះថែរក្សាការពារកុំឱ្យដើមឈឺនោះងាប់នេះជាការចូលរួមរបស់ប្រជាពលរដ្ឋ។

    ឯកឧត្តម ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សប្បុរសជន អង្គការ NGO នានាចូលរួមក្នុងការជួយទិញកូនឈើ ដើមផ្កា ដែលបានកំណត់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: