លម្អិតករណីអគ្គិភ័យ ឆាបឆេះភោជនីយដ្ឋានមួយកន្លែង នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកកាលពីម្សិលមិញ
- June 26, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថានៅវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ មានករណីអគ្គិភ័យមួយ កន្លែងកើតឡើងនៅចំណុច អតីតភោជនីយដ្ឋាន ប្រេន ឌី ស្ថិតនៅ ផ្លូវ២៦៥ កែងផ្លូវ១៩២ ក្រុម២៥ ភូមិ៩ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

– មូលហេតុ៖ ជាងផ្សារដែកធ្លាក់កំទិចធូបផ្សារបង្កជាអគ្គិភ័យ។
-ប្រភេទសំណង់៖ ដែកប្រក់ស័ង្កសី ទំហំ ១៤ម៉ែត្រគូប X ២៥ម៉ែត្រគូប។
-ខូចខាតសម្ភារ៖ ឆេះហាងដែកប្រក់ស័ង្កសី ទំហំ ១៤ម៉ែត្រ x២៥ម៉ែត្រគូប ចំនួន ០១ហាង រួមមានម៉ូតូម៉ាក់ហុងដាភីស៊ីអិចចំនួន ០១គ្រឿង និងសម្ភារក្នុងហាងអស់ទាំងស្រុង ហើយបណ្តាលឲ្យឆេះរាលដាលដល់ ភោជនីយដ្ឋាន យីហោ បង ចំនួន ០១ហាង ខូចខាត ៤០%, ផ្ទះថ្មជាន់ទី១ ចំនួន ០២ល្វែង ។
អគ្គិភ័យនេះត្រូវបានពន្លត់ចប់ នៅម៉ោង ១៣នឹង០០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់ រថយន្តការិយាល័យបង្កា និងសង្គោះអគ្គិភ័យ៖ ចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣៨ឡាន ស្មើនឹង ១៥២ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍៖រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១គ្រឿង ស្មើនឹង ០៤ម៉ែត្រគូប ។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប៕












- Share This Post:






