ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទីបំផុត! គ្រូមន្ដអាគម «ហៅគ្រូផេះគ្រូអង្កាម» ត្រូវនគរបាលសម្រេចឃាត់ខ្លួន និងបញ្ជូនទៅតុលាការហើយ ពាក់ព័ន្ធប្រើអា-វុធខុសច្បាប់

    BY Khmernote Media June 26, 2024
    ទីបំផុត! គ្រូមន្ដអាគម «ហៅគ្រូផេះគ្រូអង្កាម» ត្រូវនគរបាលសម្រេចឃាត់ខ្លួន និងបញ្ជូនទៅតុលាការហើយ ពាក់ព័ន្ធប្រើអា-វុធខុសច្បាប់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ គ្រូមន្ដអាគម សច្ចៈវីរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ត្រូវបាននគរបាលសម្រេចឃាត់ខ្លួន និងបញ្ជូនទៅតុលាការហើយ ពាក់ព័ន្ធប្រើកាំភ្លើងខុសច្បាប់។

    បើយោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ពាក់ព័ន្ធកាំភ្លើងនេះ គ្រូមន្ដអាគម បានសារភាពថា ខ្លួនរើសបានកាបូបមួយ រួចហើយឃើញមានកាំភ្លើងខ្លីក្នុងនោះមួយដើម ទើបយកមកប្រើប្រាស់ជាគ្រូបាញ់មិនធ្លុះតែម្ដង លុះបាញ់រួចបានយកទៅបោះចោលនៅខេត្តក្រចេះ។ ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងនគរបាលជំនាញកំពុងបន្ដស្រាវជ្រាវតាមនីតិវិធី។

    សូមជម្រាបជូនថា កាលពីពេលកន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលឃាត់ខ្លួនគ្រូមន្ដអាគមម្នាក់ឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ក្រោយបង្ហោះវីដេអូយកកាំភ្លើងបាញ់ខ្លួនឯងមិនធ្លុះ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា លោកបានបញ្ជាកម្លាំងនគរបាលខណ្ឌព្រែកព្នៅ ដើម្បីកោះហៅគ្រូមន្ដគមរូបនេះមកធ្វើការសួរនាំ។ ក្រោយបញ្ចប់ការសួរនាំ លោកបានបញ្ជាកម្លាំងជំនាញឃាត់ខ្លួនគ្រូមន្ដអាគម សច្ចៈវីរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមតែម្ដង ពាក់ព័ន្ធការយកកាំភ្លើងបាញ់ខ្លួនឯង ហើយបង្ហោះតាមបណ្ដាញសង្គម។

    សូមបញ្ជាក់ថា ក្រោយវីដេអូត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម គ្រូមន្តអាគម សច្ចៈវីរោន ណុប សក្កដា ហៅគ្រូ ផេះគ្រូអង្កាម អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងស្ងោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បានចេញលិខិតសុំទោសជាសាធារណៈផងដែរ ៕

    ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay