នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់តាមធនាគារ
- June 26, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្រ្កាបលើបទល្មើសឆបោកប្រាក់តាមធនាគារ ក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

ការបង្ក្រាបនេះ បានឃាត់ខ្លួនបានជនសង្ស័យ ១រូប ឈ្មោះ អ.ក ភេទប្រុស ជនជាតិខ្មែរ ជាអ្នកបើកបរតាក់ស៊ី បានធ្វើសកម្មភាព ដែលទទួលបញ្ជាពីជនល្មើសជាមេក្លោង អោយបើកគណនីធនាគារ និងលេខទូរស័ព្ទ ភ្ជាប់ជាមួយអត្តសញ្ញាណរបស់ខ្លួនដើម្បីទទួលប្រាក់ និងដកប្រាក់ ព្រមទាំងទទួលផលពីបទល្មើសនេះទៀតផង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។
នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
- Share This Post:






