ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ២ពាន់ដុល្លារ ដល់យុវជនរងរបួសស្រាល ក្នុងហេតុការណ៍ផ្ទុះអា-វុធដោយអតីតឧកញ៉ា ស្រី ស៊ីណា

    BY Khmernote Media June 26, 2024
    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ២ពាន់ដុល្លារ ដល់យុវជនរងរបួសស្រាល ក្នុងហេតុការណ៍ផ្ទុះអា-វុធដោយអតីតឧកញ៉ា ស្រី ស៊ីណា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ២.០០០ដុល្លារអាម៉េរិក ជូនដល់យុវជន ហុង វិទ្ធារក្ស អាយុ២៤ឆ្នាំ បុគ្គលិកក្រុមហ៊ុន Stellar Pictures ដែលបានទទួលរងរបួសស្រាលក្នុងករណីឃាតកម្មបាញ់ប្រហារកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

    គួររំលឹកថា យុវជនម្នាក់ទៀតឈ្មោះ សុខុម ចរណ ដែលរងរបួសធ្ងន់ធ្ងរ ក៏ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភគ្រឿងឧភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ និងថវិកាចំនួន ៣.០០០ដុល្លារអាម៉េរិក ជូនផងដែរ កាលពីថ្ងៃទី២៥ ម្សិលមិញនេះ។

    ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងសម្តែងការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើង ជាពិសេសបានធ្វើឱ្យបាត់បង់អាយុជីវិតធនធានមនុស្សវ័យក្មេង ២រូប និង២នាក់ រងរបួស។ លោកជំទាវ បានមានប្រសាសន៍លើកទឹកចិត្តដល់ យុវជនទាំង២រូប ត្រូវបន្តខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន ព្រោះថាយើងនៅមានឱកាសបំពេញសមត្ថភាព និងទទួលផលផ្លែផ្កាពីសុខសន្តិភាពរបស់ប្រទេសជាតិយើង។

    ជាកិច្ចឆ្លើយតបយុវជន ហុង វិទ្ធារក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែមានទឹកចិត្តអាណិតស្រឡាញ់កូនខ្មែរគ្រប់ៗរូប ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជារាស្ត្រជួបការលំបាក ឬទទួលរងគ្រោះថ្នាក់ផ្សេងៗ ជាក់ស្តែងលោកបានចាត់ឱ្យសហការីចុះសួរសុខទុក្ខ និងផ្តល់អំណោយជួយសម្រាលការលំបាកដល់ក្រុមគ្រួសាររងគ្រោះ ដោយគ្មានការរើសអើងអ្វីឡើយ៕

    ប្រភព៖ កាកបាទក្រហមកម្ពុជា-Cambodian Red Cross

    Share This Post:
    MPO4D jitutoto mpo4d Mpoplay