ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិ-ង្សាវាយតប់គ្នា បង្កឱ្យមានរបួសស្នាម នៅចំណុចការ៉ាស់សាំងភីធីភី ផ្លូវវេងស្រេង
- June 27, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់ខ្លួននៅចំណុចការ៉ាស់សាំងភីធីភី ផ្លូវវេងស្រេង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២:១០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដៃនិង ខ្សែក្រវ៉ាត់វាយបណ្តាលឲ្យមានរបួសស្នាម)។

ជនសង្ស័យរួមមាន៖
-ទី១.ឈ្មោះ ឈិន ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)គ្មានសារធាតុញៀន។
-ទី២.ឈ្មោះផាន សុណ្ណារ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)គ្មានសារធាតុញៀន។
-ទី៣.ឈ្មោះ ទឹម ប្រុសម៉ន ភេទប្រុស អាយុ ១៦ឆ្នំា ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបមិនពិតប្រាកដ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)គ្មានសារធាតុញៀន។
ចាប់យកវត្ថុតាងរួមមាន៖ ខ្សែក្រវ៉ាត់០១ខ្សែ ពណ៌ស, ម៉ូតូ០១គ្រឿង ម៉ាកនិកពណ៌ស+ក្រហម ឆ្នាំ២០២១ ផ្លាកលេខព្រៃវែង ១W-២៤៩៨, ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ១JG-៨៤១៦ និងទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកអាយហ្វូន១១ ពណ៌ស(របស់ជនសង្ស័យ)។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរបន្តតាមនីតិវិធីច្បាប់៕


ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- Share This Post:






