ព័ត៌មានជាតិ

លម្អិតករណីអគ្គិភ័យ ឆាបឆេះតូបផ្សារទួលគោកកាលពីព្រឹកមិញ

BY
Khmernote Media
July 2, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង ០៩៖១៥នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ កន្លែងកើតឡើងនៅចំណុច ផ្សារទួលគោក តូបលេខPD01 ផ្លូវ៥៨៦ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

– មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ។
-ប្រភេទសំណង់៖ ថ្មបេតុង ទំហំ ០៤ម៉ែត្រ X ០៦ម៉ែត្រ ។
-ខូចខាតសម្ភារ៖ ឆេះតូប ទំហំ ០៤ម៉ែត្រ x០៦ម៉ែត្រ ចំនួន ០១តូច រួមទាំងសម្ភារគ្រឿងកង្ហារអស់មួយចំនួន ហើយបណ្តាលឲ្យឆេះរាលដាលដល់តូបលេខ PD02 ខូចខាតបន្ទប់ជាន់ឡៅតឿចំនួន ០១បន្ទប់ រួមទាំងសម្ភារក្នុងបន្ទប់អស់ទាំងស្រុង។

អគ្គិភ័យនេះ បានពន្លត់១០០% នៅម៉ោង ១០៖០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលដោយប្រើប្រាស់ រថយន្តការិយាល័យបង្កា និងពន្លត់អគ្គិភ័យ៖ ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៨ឡាន ស្មើនឹង ៧២ម៉ែត្រគូប។

រថយន្តជំនួយអន្តរាគមន៍៖ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ពុំប្រើប្រាស់ទឹក៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: