ព័ត៌មានជាតិ

អត្តពលិកកម្ពុជា៩រូប ចេញប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី ថ្ងៃដំបូងនេះ

BY
Khmernote Media
July 11, 2024

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Cambodia 2023 បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា នេះហើយ។

ក្នុងនោះ កីឡាករ កីឡាការិនីកម្ពុជាចំនួន ៩រូប ក្នុងចំណោម ១៦នាក់ នឹងចេញយុទ្ធនាការជម្រុះថ្ងៃដំបូងនេះ។ អ្នកទាំង ៩រូប មានដូចជា អេ វីរៈខាំឈីតភូថង (ម៉ឺន មេឃា), អ៊ុ ថារ័ត្ន, ហាត ភី, ធាន អាត (ចាន់ សំអាត), ចាន់ រតនា, នៅ ស្រីពៅ, ផេង សុបញ្ញា (គោរមៈ ចន្ទរាជ), ហ៊ុន ចន្ទរាជ និង ឡុង ឡា។ ការប្រកួតនឹងចាប់ផ្ដើមពីម៉ោង ១០ព្រឹកតទៅ នៅវិមានពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

នៅល្ងាចថ្ងៃដំបូងនេះដែរ ក៏នឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ប្រព្រឹត្តទៅចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ដោយមាន ១៨ប្រទេសចូលរួម៕

ប្រភព៖ Cambodia 2023

Share This Post: