ក្មេងទំនើងមួយក្រុម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបើកឆាកប្រយុទ្ធគ្នា នៅខណ្ឌពោធិ៍សែនជ័យ
- July 11, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្លូវ168K ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីហិង្សា (ក្មេងទំនើងកាប់គ្នា បណ្តាលឱ្យរងរបួសធ្ងន់ ចំនួន០១នាក់)។

ក្រោយធ្វើសកម្មភាព កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ចំនួន០៦នាក់ និងបក្ខពួកប្រហែលជាង១០នាក់ទៀត កំពុងរត់គេចខ្លួន។
បច្ចុប្បន្នកម្លាំងជំនាញ កម្លាំងជំនាញបានធ្វើការកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវរកចាប់ខ្លួនបក្ខពួកសេសសល់ យកមកអនុវត្តតាមនីតិវិធី៕






ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- Share This Post:






