ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំភ្លឺករណីជនស៊ីវិល«ពាក់កាតសញ្ញានគរបាលព្រហ្មទណ្ឌ» បានឃាត់មនុស្សមួយក្រុម នៅខណ្ឌសែនសុខ

    BY Khmernote Media July 18, 2024
    នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំភ្លឺករណីជនស៊ីវិល«ពាក់កាតសញ្ញានគរបាលព្រហ្មទណ្ឌ» បានឃាត់មនុស្សមួយក្រុម នៅខណ្ឌសែនសុខ

    (រាជធានីភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី១៨ ខែកក្កដា បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីជនស្លៀកស៊ីវិលមួយក្រុម (២នាក់ពាក់កាតមានសញ្ញានគរបាលព្រហ្មទណ្ឌ) ឃាត់មនុស្សមួយក្រុម។

    ក្រោយឃើញបាតុភាពនៃការចែកចាយតាមបណ្ដាញសង្គម ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋានបានធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់ និងរកឃើញថា៖

    ក្នុងចំណោមជនស៊ីវិលទាំងនោះមានម្នាក់ មន្ដ្រីនគរបាលរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (មិនមានក្នុងរូប) ដែលនៅពេលនេះនាយកដ្ឋានកំពុងធ្វើការសួរនាំតាមនីតិវិធីជំនាញ។ ប៉ុន្ដែមនុស្ស២នាក់ផ្សេងទៀត ដែលពាក់កាតមានសញ្ញានគរបាលព្រហ្មទណ្ឌ មិនមែនជាមន្ដ្រីនគរបាលបម្រើការងារនៅនាយកដ្ឋានឡើយ។

    ប៉ុន្ដែទោះជាយ៉ាងណា ករណីនេះនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស្វែករកអ្នកពាក់ព័ន្ធ ព្រមទាំងដើមចមនៃហេតុការណ៍នេះ៕

    ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

    Share This Post: