ខ្មែរណូត

ស្វែងរក

  • PR

    បងប្អូនភ្លោះពីរនាក់នេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol

    BY Liny Chan July 29, 2024
    បងប្អូនភ្លោះពីរនាក់នេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol

    ចូលមកដល់សប្ដាហ៍ទី២នៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៥ ដែលបានទទួលការឧបត្ថម្ភផ្តាច់មុខដោយស្រាបៀគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈកីឡា វីអាកទីវ បានធ្វើអោយអ្នកទស្សនាសប្បាយប្លែកភ្នែកមិនតិចទេ ជាមួយនឹងការបង្ហាញសមត្ថភាព បូករួមជាមួយនឹងខ្សែរជីវិតរបស់បេក្ខជននីមួយៗ ។


     
    អ្នកទស្សនាជាច្រើនបានចាប់អារម្មណ៍ខ្លាំងចំពោះបេក្ខជន២រូបដែលត្រូវជាបងប្អូនភ្លោះ ដឹកដៃគ្នាមកប្រឡងទាំងពីរនាក់តែម្តង។ បើនិយាយពីររូបរាងមុខមាត់វិញ កូនភ្លោះទាំងពីរនាក់គឺពិតជាដូចគ្នាបេះបិត ហើយថែមទាំងមានសំឡេងស្រដៀងគ្នាថែមទៀតផង។


     
    គណៈកម្មការទាំងបួនបែងចែកសឹងមិនដាច់ទៅហើយថាម្នាក់ណាជាម្នាក់ណា តែយ៉ាងណាបេក្ខជនកូនភ្លោះទាំងពីររូបនេះពិតជាធ្វើបានល្អ ហើយថែមទាំងសាងបរិយាកាសក្នុងការប្រឡងយ៉ាងគួរជាទីទស្សនាថែមទៀតផង។


     
    ពេលនិយាយពីជីវប្រវត្ត កូនភ្លោះទាំងពីរបានបញ្ជាក់ថា ជីវិតជាកូនភ្លោះរបស់ពួកគេគឺអាចថាចម្លែក ដោយសារតែពួកគេមិនអាចរស់នៅជាមួយគ្នាបានតាំងពីរកើតបាន៥ខែរហូតមកដល់ពេញវ័យទើបអាចវិលមករស់នៅជាមួយគ្នាវិញបាន ដោយហេតុផលមានម្នាក់ឈឺជាប់មិនឈប់ លុះត្រាតែបំបែកឲ្យនៅផ្សេងគ្នាទើបលែងអី។


     
    គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងល្បីបំផុតនៅកម្ពុជា Cambodian Idol រដូវកាលទី5 ដែលបានទទួលការឧបត្ថម្ភផ្តាច់មុខដោយស្រាបៀគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈកីឡា វីអាកទីវ ចាក់ផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់រាត្រីថ្ងៃអាទិត្យ ម៉ោង 8យប់៕


     

    Share This Post: