ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ថាចាប់ពីម៉ោងនេះអ្នកជិះម៉ូតូបង្ហោះមិនត្រឹមតែចាប់ដោះកង់មុខទុកទេ គឺដកហូតម៉ូតូរក្សាទុកនៅកន្លែងសមត្ថកិច្ចរយៈពេល៣ខែ

    BY Liny Chan July 30, 2024
    លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ថាចាប់ពីម៉ោងនេះអ្នកជិះម៉ូតូបង្ហោះមិនត្រឹមតែចាប់ដោះកង់មុខទុកទេ គឺដកហូតម៉ូតូរក្សាទុកនៅកន្លែងសមត្ថកិច្ចរយៈពេល៣ខែ

    (រាជធានីភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់សិស្សានុសិស្ស និងប្អូនៗយុវវ័យ ដែលមានម៉ូតូជិះសូមឈប់ជិះបង្ហោះទៀត ព្រោះចាប់ពីពេលនេះទៅ មិនត្រឹមតែសមត្ថកិច្ចចាប់ដោះកង់មុខទុកទេ គឺដកហូតមធ្យោបាយរក្សាទុកនៅកន្លែងសមត្ថកិច្ចរយៈពេល ៣ខែ។

    យោងតាមការបង្ហោះនៅលើ ផេកផ្លូវការរបស់ឧត្តមសេនីយ៍ឯក កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា លោកអធិការខណ្ឌសែនសុខបានឃាត់ក្មេងបង្ហោះម៉ូតូជាក់ស្ដែងចំនួន ៤គ្រឿង ហើយឧត្តមសេនីយ៍ឯកបញ្ជាឱ្យដកហូតទុកហើយ។

    មួយទៀតវិញទៀត ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំ អ្នកមានរថយន្តនិងម៉ូតូ សូមកំុបង្កបំពងសម្លេងដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ២៤/២៤ម៉ោងគ្រប់ទីកន្លែង (គឺបំពាក់កែឆ្នៃខុសពីភាពដើម) ផងដែរ៕

    ប្រភព៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
    អត្ថបទ៖ លីនី

    Share This Post: