ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរស ដែលបោះសំរាមចោលទៅក្នុងព្រែកកំពង់បាយ កាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា និងអប់រំ

    BY Liny Chan July 30, 2024
    បុរស ដែលបោះសំរាមចោលទៅក្នុងព្រែកកំពង់បាយ កាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា និងអប់រំ

    យោងតា​មការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា បុរសដែលបានបោះសំរាមចោលទៅក្នុងព្រែកកំពង់បាយ កាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យានិងអប់រំ។

    តាមរយៈវិដេអូខ្លី ដែលបង្ហោះដោយផេក ស្នងការដ្ឋាននគរបាលខេត្តកំពត បុរសរូបនោះបានសារភាពថា ខ្លួនពិតជាបានបោះចោលសំរាមមែន ហើយបានរើសសំរាមនោះមកវិញ ដោយបានសុំទោសជាសាធារណៈចំពោះបងប្អូនទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្រុងកំពតចំពោះទង្វើដ៏អាក្រក់នេះ និងសន្យាមិនប្រព្រឹត្តទង្វើបែបនេះទៀតឡើយ។

    ទន្ទឹមនឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពត បានគូសបញ្ជាក់បន្ថែមថា ព្រែកកំពង់បាយ គឺជាបេះដូងរបស់ខេត្តកំពត សូមបងប្អូនរួមគ្នាថែរក្សារបរិស្ថានអោយបានល្អ សូមកុំបោះសំរាមចូលទៅក្នុងព្រែក៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

    Share This Post: