ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីស្អែកនេះទៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន នឹងចាប់ផ្តើមផាកពិន័យអ្នកជិះបញ្ច្រាសផ្លូវ នៅចំណុចផ្លូវនរោត្តមមុខអគារភ្លោះក្នុងសង្កាត់ទន្លេបាសាក់ ឈប់អប់រំទៀតហើយព្រោះមិនរៀងចាល

    BY Liny Chan July 30, 2024
    ចាប់ពីស្អែកនេះទៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន នឹងចាប់ផ្តើមផាកពិន័យអ្នកជិះបញ្ច្រាសផ្លូវ នៅចំណុចផ្លូវនរោត្តមមុខអគារភ្លោះក្នុងសង្កាត់ទន្លេបាសាក់ ឈប់អប់រំទៀតហើយព្រោះមិនរៀងចាល

    (រាជធានីភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌចំការមន នឹងចាប់ផ្តើមផាកពិន័យចំពោះអ្នកបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បើកបញ្ច្រាសផ្លូវ) នៅចំណុចផ្លូវនរោត្តមមុខអគារភ្លោះក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដោយសមត្ថកិច្ចបញ្ឈប់ការអប់រំហើយ។

    យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន បញ្ឈប់ការអប់រំចំពោះអ្នកបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បើកបញ្ច្រាសផ្លូវ) នៅចំណុចផ្លូវនរោត្តមមុខអគារភ្លោះក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនហើយ ព្រោះសមត្ថកិច្ចបានអប់រំបងប្អូនប្រជាពលរដ្ឋរយៈពេលពីរសប្តាហ៍មកហើយ។ ជាមួយគ្នានោះសមត្ថកិច្ចសង្កេតឃើញថានៅមានប្រជាពលរដ្ឋមួយចំនួនតូចបន្តបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បញ្ច្រាសទិស)នៅចំណុចខាងលើ ដោយមិនរៀងចាលឡើយ។

    ជាក់ស្តែងនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះនៅចំណុចផ្លូវនរោត្តមមុខអគារភ្លោះ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានឃាត់ម៉ូតូប្រជាពលរដ្ឋ ១០គ្រឿងដែលបើកបរមិនគោរពច្បាប់ចរាចរណ៍ (បញ្រ្ចាសផ្លូវ) ដើម្បីធ្វើការអប់រំនិងឲ្យត្រឡប់ទៅក្រោយវិញ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: