ទើបតែបង្ហោះសារស្វែងរកម្តាយបង្កើតតាមរយៈបណ្តាញ Twitter បានរយៈពេលត្រឹមតែ១៨ម៉ោងស្រាប់តែត្រូវមកជួបរឿងស្មានមិនដល់បែបនេះ
បរទេស ៖ ការជួបជុំជាមួយគ្រួសាររបស់ខ្លួនជារឿងមួយដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន ប្រព័ន្ធសង្គមក៏ត្រូវបានគេប្រើជាមធ្យោបាយមួយសំរាប់ស្វែងរកការជួបជុំគ្នារវាងគ្រួសារដែរ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលស្រ្តីម្នាក់ប្រើប្រាស់ពេលត្រឹមតែ១៨ម៉ោង បែរជាអាចរកឃើញម្តាយបង្កើតរបស់ខ្លួនដែលបានបែកគា្នតាំងពីនាងនៅតូចម្លេះ។ តាមប្រភពបានអោយដឹងថានាងមានបំណងចង់ស្វែងរកម្តាយបង្កើតតាំងពីអាយុ១២ឆ្នាំ ក្រោយពៅនាងបានដឹងថានាងជាកូនចិញ្ចឹមរបស់គេ។ រហូតមកដល់ពេលនេះនាង Ayu Razak មានអាយុ២២ឆ្នាំហើយ នាងបានសម្រេចចិត្តបង្ហោះសារនិងរូបភាពម្តាយរបស់នាងក្នុងបណ្តាញសង្គម Twitter ដើម្បីអោយអ្នកប្រើប្រាស់បណ្តាញនេះជួយ។

នៅក្នុងនោះនាងបានបញ្ជាក់ពីប្រាប់ឈ្មោះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹងកន្លែងធ្វើការ ផ្ទះដែលធ្លាប់រស់នៅពីមុន។ ក្នុងរយៈពេលដ៏ខ្លីមានការចែករំលែកបន្តគ្នារហូតដល់ទៅ ១,៩០០០ដង ធ្វើអោយត្រឹមេយៈពេល១៨ម៉ោង Ayu Razak ក៏ទទួលបានការទាក់ទងមកពីប្អូនស្រីរបស់នាង។ ពួកគេក៏បានធ្វើការណាត់ជួបគ្នានៅល្ងាចថ្ងៃដដែលនោះតែម្តង។ នាងពិតជាសប្បាយរីករាយណាស់ព្រោះនាងមានបំណងចង់អោយម្តាយរបស់ខ្លួនចូលរួមក្នុងថ្ងៃមង្គលការរបស់នាងពេលនេះ បំណងរបស់នាងបានក្លាយជាការពិតហើយ។ ម្តាយរបស់នាងបានបកស្រាយពីរឿងរ៉ាវដែលបានទុកនាងអោយអ្នកផ្សេងចិញ្ចឹមព្រោះតែគាត់មានបញ្ហាមួយចំនួន ទោះជាយ៉ាងណា Ayu Razak នាងមិនបានខឹងគាត់នោះទ។ នាងថែមទាំងប្រាប់ទៀតថានាងរីករាយខ្លាំងណាស់ដែលនាងអាចមានម្តាយដល់ទៅពីរនាក់ និងប្អូនប្រុសដល់ទៅប្រាំនាក់បែបនេះ៕
ប្រភព ៖ sanook