PR

ស្ងាត់ៗ! TADA ទៅដល់ក្រុងកំពត និងក្រុងកែបទៀតហើយ

BY
Liny Chan
August 1, 2024

បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីអតិថិជននៅក្នុងរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ កម្មវិធីកក់ហៅកង់បី ឬរថយន្តតាក់ស៊ីជិះTADA ដែលបង្កើតឡើងដោយក្រុមហ៊ុន MVL TADA (CAMBODIA) CO., LTD. ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាននៅប្រទេស​សិង្ហបុរី បានបង្ហាញវត្តមានរបស់ខ្លួន​នៅលើទឹកដីក្រុងកំពត និងក្រុងកែប ក្នុងពេលតែមួយចំនួនពីរក្រុងព្រមគ្នា ជាមួយនឹងការអបអរសាទរពីសំណាក់អតិថិជន ក៏ដូចជាប្រជាពលរដ្ឋស់នៅក្នុងតំបន់ តាមរយៈការ ចុចកម្ម៉ង់សេវាកម្មហៅជិះក្នុងថ្ងៃបើកសម្ពោធតែម្តង។

ការទទួលបានការគាំទ្រដ៏រំភើបរីករាយបែបនេះ ក៏ព្រោះតែ TADA បានកសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះក្នុងការផ្តល់សេវាកម្មជូនដល់អតិថិជនដែលធ្លាប់ប្រើប្រាស់សេវាកម្មរបស់ខ្លួន ថាជាកម្មវិធីកក់ហៅជិះរប្រកបដោយទំនុកចិត្ត ផាសុកភាព និងសុវត្ថិភាព ដែលគ្រាន់តែ TADA មានវត្តមានភ្លាម គាំទ្រចុចកក់ហៅជិះភ្លាម។

ការពង្រីកវិសាលភាពសេវាកម្ម ដែលមានចក្ខុវិស័យផ្ដោតលើខេត្ត-ក្រុងដែលជាតំបន់ទេសចរណ៍ទីបួន និងទីប្រាំនេះ ដោយសម្លឹងឃើញនូវសក្តានុពល ជាពិសេសការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តជាប់មាត់សមុទ្រនេះ TADA មិនស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគបន្ថែម ដើម្បីពង្រីកដែនសេវាកម្ម ដោយការផ្តល់ជូនអ្នកធ្វើដំណើរនូវបទពិសោធន៍ដ៏ល្អមួយ តាមរយៈកម្មវិធីដែលងាយស្រួលប្រើប្រាស់បំផុត ក្នុងការកក់ហៅជិះទៅគ្រប់កន្លែង លឿនទាន់ចិត្ត តម្លៃពិសេសជាងគេ សន្សំសំចៃខ្ពស់ ប្រកបដោយផាសុកភាព ទំនុកចិត្ត និងមានសុវត្ថិភាព។

ជាមួយគ្នានេះ អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន TADA បានមានប្រសាសន៍ឱ្យដឹងថា «ការពង្រីកខ្លួនរបស់ TADA ស្របទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដែលគួរតែទទួលបានសេវាកម្មកក់ហៅជិះដ៏ល្អបំផុត ដែលជាការរួមចំណែកជួយឱ្យលំហូរទេសចរណ៍ក្នុងខេត្តតំបន់ទេសចរណ៍ទាំងពីរកាន់តែមានភាពរីកចម្រើន ហើយនេះក៏ជាមោទនភាពរបស់ TADA ដែលបានកសាងទំនុកចិត្តជូនដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មរបស់ខ្លួន ដែលជាសមិទ្ធផលជោគជ័យជំរុញឱ្យ TADA នឹងបន្តវិនិយោគលើការពង្រីកវិសាលភាពឱ្យកាន់តែធំទូលំទូលាយទូទាំងប្រទេសកម្ពុជា ដើម្បីផ្តល់នូវសេវាកម្មដ៏ល្អបំផុតប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា»។

ទន្ទឹមនឹងនេះដែរ វត្តមានរបស់ក្រុមហ៊ុន TADA នៅលើទឹកដីខេត្តកំពត និងខេត្តកែប ដែលជាខេត្តកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិលើដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារ ជួបជុំមិត្តភក្តិ ក្រុមការងារ និងមនុស្សជាទីស្រឡាញ់ ជាពិសេសថ្ងៃចុងសប្តាហ៍ ដែលសម្បូរដោយទីតាំងតំបន់ទេសចរណ៍ថ្មីៗ និងមានទេសភាពស្រស់ត្រកាល ក៏អាចជួយផ្តល់ជម្រើសមធ្យោបាយធ្វើដំណើរដល់ភ្ញៀវទេសចរ ដែលមកលំហែកម្សាន្តទៅកាន់តំបន់ទេសចរណ៍ដទៃទៀត និងជួយជំរុញសកម្មភាពទេសចរណ៍នៅក្នុងខេត្តទាំងពីរ។

ក្រៅពីរាជធានី-ខេត្តទាំងប្រាំនេះ TADA នឹងសិក្សាទៅលើការបោះទុនវិនិយោគបន្ថែម ដើម្បីពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយនៅតាមបណ្តាខេត្តជាច្រើនទៀត នាពេលអនាគតឆាប់ៗនេះ។ ស្របទៅតាមដំណើរវិវត្តន៍ទៅមុខឥតឈប់ឈរ ក្រុមហ៊ុន TADA បានក្លាយជាចំណែកមួយក្នុងការរុញឱ្យមានកំណើនសេដ្ឋកិច្ចកម្ពុជាគួរឱ្យកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។​

ជាការចាប់អារម្មណ៍ដ៏ល្អមួយ ចាប់តាំងពីក្រុមហ៊ុន TADA ចូលមកក្នុងទីផ្សារកម្ពុជានៅឆ្នាំ ២០១៩ មក ក្រុមហ៊ុនបានធ្វើប្រតិបត្តិការ​ទៅលើសេវាកម្មកក់ហៅមធ្យោបាយធ្វើដំណើរ និងអាចទាក់ទាញអ្នកប្រើប្រាស់ជាច្រើននាក់ តាមរយៈការដាក់ដំណើរការកម្មវិធី Zero-commission ride-hailing app របស់ខ្លួន ពោលគឺ ក្រុមហ៊ុនមិនគិតកម្រៃជើងសាពីអ្នកបើកបរ មានន័យថាអ្នកបើកបរ TADA នឹងទទួលបានកម្រៃពេញនៃថ្លៃសេវាធ្វើដំណើររបស់អតិថិជន ដែលនេះក៏ជាផ្នែកមួយក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋកម្ពុជាមួយចំណែកផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនថ្មីនៅក្រុងកំពត និងក្រុងកែប លោកអ្នកគ្រាន់តែទាញយកកម្មវិធី TADA និងប្រើប្រាស់ លោកអ្នកនឹងទទួលបានប័ណ្ណបញ្ចុះតម្លៃសរុប ២០,០០០រៀល ឬ ៤,០០០រៀល ចំនួន ៥ដង សម្រាប់ការធ្វើដំណើរទៅគ្រប់ទីកន្លែង៕

ចាំអីទៀត! ទាញយកកម្មវិធី TADA ប្រើប្រាស់ឥឡូវនេះទាំងអស់គ្នា!
Download TADA Now: https://tada-rider.app.link/EfiodWETpBb

អំពី TADA

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
https://www.facebook.com/TADAKHM and https://en.mvlchain.io/Mobility

ការិយាល័យកណ្ដាល MVL TADA (CAMBODIA) Co., Ltd.
អាសយដ្ឋាន ៖ ផ្ទះលេខ ៩៣ បេ ផ្លូវលេខ ៥៩០ ភូមិទី ១៣ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
លេខទូរសព្ទទំនាក់ទំនង ៖ ០៨១ ៩៨៧ ៦៥៧ / ០៦១ ៩៨៧ ៦៥៨

Share This Post: