ខ្មែរណូត

ស្វែងរក

  • PR

    ឈ្នះពិត ចែកពិត! GANZBERG ចែករង្វាន់ ១៦៨ដុល្លារ «ពួកម៉ាកល្អ» ជូនដល់អតិថិជនជាច្រើននាក់

    BY Liny Chan August 7, 2024
    ឈ្នះពិត ចែកពិត! GANZBERG ចែករង្វាន់ ១៦៨ដុល្លារ «ពួកម៉ាកល្អ» ជូនដល់អតិថិជនជាច្រើននាក់

    ការទន្ទឹងរង់ចាំត្រូវបានចូលមកដល់ លើទឹកដីក្នុងក្រុងភ្នំពេញ សង្កាត់ស្ទឹងមានជ័យ ក្នុងផ្សារទំនើប K.Mall កាលពីថ្ងៃទី 03-ខែ7 ឆ្នំា 2024 កំពុងត្រូវបានចែកចាយព្រោងព្រាត លើសង្គម FB, Tik Tok និងក្នុងគេហទំព័រសារពត៌មានល្បីៗ និង Page ផ្លូវការរបស់ តារា Tik Tok ល្បីៗប្រចាំស្រុកខ្មែរ ជាង ៥០ ស្ថាប័ន ដែលត្រូវបានគេជឿជាក់ថា អោយតែមានជីវិតរស់នៅលើផែនដី គឺនៅតែមានសង្ឃឹមថានឹងបានឈ្នះរង្វាន់ ពីក្រុមហ៊ុនស្រាបៀរ ហ្គេនស៍បឺគ ទោះមិនបាច់គាស់ឈ្នះដោយខ្លួនឯងក៏ដោយ ក៏មានឱកាសឈ្នះបានរង្វាន់ដូច ជាអ្នកគាស់ផ្ទាល់ដែរ ។

    ក្រឡេកមកមើលកំពូលរង្វាន់ដែលកំពុងតែល្បីកក្រើកអស់ឋានទាំង៣ ដែលមិនធ្លាប់មានពីមុនមក ដេកផ្ទះសោះ ក៏គេហៅមកយករង្វាន់ដែរ នេះបានថា គឺរង្វាន់ ១៦៨ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់ គឺរង្វាន់ធ្លាក់ពីលើមេឃ គឺប្រាកដរបស់គេមែន …. បុរសពីរនាក់ មកពីខេត្ត ផ្សេងៗគ្នា ជាអ្នកគាស់ឈ្នះ រង្វាន់ ១៦៨ ដុល្លារ ពួកម៉ាកល្អ នេះ បានចែករំលែកក្តីស្រលាញ់ ជូនពួកម៉ាកល្អ របស់គាត់ ១០០នាក់ ផ្អើលពេញក្រុងភ្នំពេញ ប្លុកសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដែលពួកម៉ាកល្អ របស់គាត់រួមមាន អាជីវករ អ្នករត់កង់បី បុគ្គលិកបំរើការងាររោងចក្រ ជាដើម -ល- គឺសុទ្ធតែបានទទួលរង្វាន់គីក្រុមហ៊ុនទាំងអស់ក្នុងម្នាក់ៗទទួលបាន ១៦៨ដុល្លារ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនជាអ្នកឈ្នះ បានបរិច្ចាគក្តីស្រលាញ់ ទិញជាមួកសុវត្ថិភាព ៥០០មួក ចែកជូន ហ្វ្រីៗ ដល់មហាជនជាអ្នកចូលរួមកម្មវិធីផងដែរ ។

    បើគិតរហូតមកដល់ពេលនេះ រង្វាន់១៦៨ដុល្លារ ពួកម៉ាកល្អ គឺបានរកឃើញអ្នកឈ្នះរហូតដល់ ៥រង្វាន់ ហើយ គឺ
    – រង្វាន់ទី ១ នៅ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានប្រគល់រង្វាន់រួច
    – រង្វាន់ទី ២ នៅ ភូមិកណ្តាល ខេត្តកំពង់ស្ពឺ ត្រៀមប្រគល់
    – រង្វាន់ទី ៣ នៅ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រៀមប្រគល់
    – រង្វាន់ទី ៤ នៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រៀមប្រគល់
    – រង្វាន់ទី ៥ នៅ សង្កាត់ទួលទំពូល រាជធានីភ្នំពេញ ត្រៀមប្រគល់


     
    បែបសប្បាយៗ ដោយគ្មានលក្ខខណ្ឌ រយលានអត្ថន័យ នៃភាពជួបជុំ រកឯណាបាន ១៦៨ ដុល្លារ ចែកជូនពួកម៉ាកល្អ ១០០នាក់ គឺចែកពិតៗ លុយស្រស់ៗ តែម្តង ដេកផ្ទះដោះក៏ទទួលបានរង្វាន់ដែរ ។

    ហ្គេនស៍បឺគ រស់ជាតិឈុយឆ្ងាញ់ ផលិតដោយអ្នកជំនាញអាល្លឺម៉ង់ រង្វាន់ច្រើនជាងគេ រង្វាន់ពិត ចែកជូនពិតៗ ។

    Share This Post: