នាយកប្រតិបត្តិកម្មវិធីផ្ញើសារ Telegram លោក Pavel Durov ត្រូវបានឃាត់ខ្លួននៅប្រទេសបារាំង
(បារាំង)៖ លោក Pavel Durov ជានាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Bourget នៅក្រៅទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃទី២៤ ខែសីហា។

លោក Durov កំពុងធ្វើដំណើរតាមយន្តហោះឯកជនរបស់គាត់ TF1 មកពីប្រទេស Azerbaijan ហើយត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Bourget នៅក្រៅទីក្រុងប៉ារីសនៅម៉ោងប្រហែល ៨យប់ ម៉ោងក្នុងស្រុក (ម៉ោងនៅបារាំង)។ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតបឋមរបស់ប៉ូលីស។ លោក Pavel Durov ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃទី២៥ ខែសីហា។
នៅទីក្រុងឌូបៃ Telegram ត្រូវបានបង្កើតឡើងដោយ លោក Pavel Durov ដើមកំណើតរុស្ស៊ី។ លោក Pavel Durov បានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាល ក្នុងការបិទសហគមន៍ប្រឆាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VK របស់រុស្ស៉ី ។
Ofmin របស់ប្រទេសបារាំង ដែលជាទីភ្នាក់ងារដែលមានភារកិច្ចទប់ស្កាត់អំពើហឹង្សាលើអនីតិជន បានចេញដីកាចាប់ខ្លួនគាត់ជាទីភ្នាក់ងារសម្របសម្រួលក្នុងការស៊ើបអង្កេតបឋមលើបទល្មើសដែលត្រូវបានចោទប្រកាន់ រួមមានការក្លែងបន្លំ ការជួញដូរគ្រឿងញៀន ការគំរាមកំហែងតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មរៀបចំ និងការផ្សព្វផ្សាយភេរវកម្ម។
គាត់ត្រូវបានគេសង្ស័យថាបានបរាជ័យក្នុងការចាត់វិធានការដើម្បីទប់ស្កាត់ការប្រើប្រាស់ឧក្រិដ្ឋកម្មនៃវេទិការបស់គាត់។
លោក Durov ដែលទ្រព្យសម្បត្តិត្រូវទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថា មានចំនួនខ្ទង់១៥.៥ពាន់លានដុល្លារ ធ្លាប់និយាយថា រដ្ឋាភិបាលប្រទេសមួយចំនួន បានព្យាយាមដាក់សម្ពាធទៅលើរូបលោក ប៉ុន្តែលោកប្រកាន់ជំហរថាប្រព័ន្ធ Telegram ដែលឥឡូវនេះមានអ្នកប្រើប្រាស់ជាប្រចាំរហូតដល់៩០០លាននាក់។
ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass របស់រុស្ស៊ីថា ខ្លួនមិនត្រូវបានទាក់ទងជាមួយក្រុមរបស់ លោក Durov នោះទេ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការចាប់ខ្លួន ប៉ុន្តែខ្លួនកំពុងចាត់វិធានការភ្លាមៗ ដើម្បីបញ្ជាក់អំពីស្ថានភាពនេះ៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ The Strait Time