បំបែកសម្បុកចោរ និងទទួលផលចោរកម្មដ៏ធំរកឃើញផ្លាកលេខ និងម៉ូតូរាប់សិបគ្រឿង
រយ:ពេល០៣ថ្ងៃនគរបាលព្រហ្មទណ្ឌធ្ងន់ និងស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ០៦នាក់ ទាក់ទិនករណីវាយប្លន់យកម៉ូតូ និងបន្តពន្លាតសមត្ថកិច្ចបើកទីតាំងទទួលផលចោរកម្មចំនួន០៥កន្លែងនៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង និង ឃាត់មុខសញ្ញាទទួលផលចោរកម្មបាន ៦នាក់ថែមទៀត សរុបឃាត់ខ្លួនបាន ១២នាក់។
កិច្ចប្រតិបត្តិការណ៍នេះដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខឹត្តកណ្តាលលោកឧ.ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ឧ.ត្រីរឿនណារ៉ាស្នងការរងនគរបាលខេត្តកណ្តាលទទួលបន្ទុកនគរបាលព្រហ្មទណ្ឌ និងមានកិច្ចសហការពីស្នងការដ្ឋាននគរបាលកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌផងដែរ។
ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នគរបាលស្រុកកណ្តាលស្ទឹងនិងព្រហ្មទណ្ឌខេត្តបានវៃបង្ក្រាបបាន
-ករណី៖ លួចមានស្ថានទម្ងន់(ធាក់វាយប្លន់យកម៉ូតូ) លើកទី១.កើតហេតុថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២១ និង៣០នាទីនៅចំណុចដីភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាល ស្ទឹងខេត្តកណ្តាល។ ជនរគ្រោះឈ្មោះឈៀង ប៉េងសៀន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ និងឈ្មោះសឿន សម្ភស្ស ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកសិករ អ្នកទាំង០២ ប្តីនិងប្រពន្ធរស់នៅភូមិក្រាំងធ្មៃឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។ សម្ភារៈបាត់បង់ ម៉ូតូ១គ្រឿងម៉ាកC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្តាល 1Y-5246 លេខតួលេខម៉ាស៉ីន NB 125 ME 5181061។
-លើកទី២៖ កើតហេតុថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១ និង១៥នាទីនៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលជនរងគ្រោះ ឈ្មោះអ៊ុំ សោភា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិហនុម៉ាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ សម្ភារៈបាត់បង់ ម៉ូតូ១គ្រឿងម៉ាកស៊ុយសូគីឡេត ពណ៌ក្រហមលាយស ស៊េរីឆ្នាំ២០១៨ គ្មានស្លាក
លេខ(មានសំបុត្រពន្ធ)លេខតួ415216 លេខម៉ាស៉ីន415350
-លើកទី៣៖ កើតហេតុថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១ និង៣០នាទី នៅចំណុចលើកផ្លូវជាតិលេខ២ ដីភូមិស្រុកធំឃុំជើងកើបស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះង៉ែត ម៉ូលីណា ហៅលីន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរនៅផ្ទះ។ សម្ភារៈបាត់បង់ម៉ូតូ០១គ្រឿងម៉ាកស៊ូម័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GB-1570
-លើកទី៤៖ កើតហេតុនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២៣ និង១០នាទី នៅចំណុចលើផ្លូវជាតិលេខ២ដីភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះវ៉ន សារ៉ា ភេទប្រុសអាយុ ៣២ ឆ្នាំរស់នៅភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ មុខរបរ ជាងផ្សារដែក សម្ភារៈបាត់បងម៉ូតូ០១គ្រឿងម៉ាកសេ១២៤ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ឧត្តមានជ័យ 1C-6117។ ជនសង្ស័យ០៦នាក់៖ទី១-ឈ្មោះនឹម គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្ដាល ស្ទឹងខេត្តកណ្ដាល មុខរបរពុំពិតប្រាកដ(ឃាត់ខ្លួន) ទី២-ឈ្មោះអ៊ិត ច័ន្ទមន្នី ភេទ ប្រុស អាយុ២០
ឆ្នាំរស់នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរពុំពិតប្រាកដ (ឃាត់ខ្លួន) ទី៣-ឈ្មោះសៀក លីថុង ហៅម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ (ឃាត់ខ្លួន) ទី៤-ឈ្នោះម៉ូត ថៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ(ឃាត់ខ្លួន) ទី៥-ឈ្មោះជា សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរពុំពិតប្រាកដ (ឃាត់ខ្លួន) អ្នកទាំង៣ រស់នៅភូមិ ស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌ ក្រុង ភ្នំពេញ និងទី៦-ឈ្មោះ លិត ស៊ីផា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅ ភូមិ ថ្លាន់ សង្កាត់ គងនយ ខណ្ឌដង្កោ ក្រុង ភ្នំពេញ មុខរបរ ពុំពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
-ស្លាកលេខម៉ូតូ ៣ (ភ្នំពេញ 1GS-2799)(ភ្នំពេញ 1GI-2551)(ឧ.មានជ័យ 1C-6117)
-ទូរស័ព្ទដៃម៉ាក iPhone5 ចំនួន០២គ្រឿងពណ៌ទឹកប្រាក់ ។
-ម៉ូតូចំនួន ០៤គ្រឿង
១.ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខកណ្ដាល 1Y-5246 លេខតួលេខម៉ាសុីនND១២៥ME៥១៨១០៦១
២.ម៉ូតូម៉ាកស៊ុយសាគីឡេត ពណ៌ស លាយក្រហមគ្មានផ្លាកលេខ លេខតួ៤១៥២១៦ លេខម៉ាសុីន៤១៥៣៥០
៣.ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ពាក់ផ្លាកលេខឧត្តមានជ័យ 1C-6117 លេខតួលេខម៉ាសុីន ND១២៥ME៩៦៦៥៩៣៨
៤.ម៉ូតូម៉ាកហុងដាសេ១២៥ស៊េរឆ្នាំ២០១៦ឡើងតែមឆ្នាំ២០១៨ លេខតួលេខម៉ាសុីនND១២៥ME៩៦៣៦២៤៧។
សភាពនៃរឿងហេតុមុនពេលកើតហេតុកម្លាំងជំនាញនិងប៉ុស្ដិ៍បានចេញល្បាតនៅតាមគោលដៅងាយរងគ្រោះនៅវេលាម៉ោ១៩:៣០នាទីទទួលព័ត៌មានពីខាងឃុំក្រាំងឆ្នង់ស្រុកបាទីថាមានករណី ធាក់ផ្ដួលនិងវាយយកម៉ូតូនៅចំណុច
ពីខាងត្បូងស្ពានកំពង់កោដីខាងស្រុកបាទីខេត្តតាកែវហើយទំនាក់ទំនងគ្នារវាងស្រុកបាទីនិងស្រុកកណ្ដាលស្ទឹងបានល្អកម្លាំង ខាងស្រុកកណ្ដាលស្ទឹងបានធ្វើការឃាត់ខ្លួនមនុស្សដែលជាជនសង្ស័យបានចំនួន០៥នាក់និងម៉ូតូ០២គ្រឿង យកមកសាកសួរនៅអធិការដ្ឋាន ក្នុងនេះ ជាមុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាពធាក់ផ្ដួលនិងវាយយកម៉ូតូរបស់ជនរងគ្រោះនៅចំណុចខាងលើកន្លងមកនិងកន្លែងផ្សេងៗទៀត ករណីនេះយោងទៅតាមចម្លើយរបស់ជនសង្ស័យកម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវតាមចាប់បក្ខពួក បានម្នាក់ទៀតនិងបានធ្វើការដកហូត ចាប់យក ម៉ូតូបានចំនួន០២គ្រឿងទៀត យកមកអធិការដ្ឋានស្រុកកណ្ដាលស្ទឹង។
យើងក៏បន្តតាមនីតិវិធីពន្លាតដែនសមត្ថកិច្ចស្រាវជ្រាវរុករកបក្ខពួកនិងសម្បុកលាក់ទុកម៉ូតូ (ឡទិញរបស់ចោរ) ថ្ងៃទី ១៣ មីនា ឆ្នាំ២០១៨ វេលាម៉ោងដប់នឹង ហាសិបប្រាំបីនាទី តាមបញ្ជាលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី អបសាលាដំបូង ខេត្តកណ្ដាល បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខេត្តកណ្ដាល សហការជាមួយ សមត្ថកិច្ច នគរបាលខេត្ដកំពង់ស្ពឺ ចុះឆែកឆេរទីតាំង ទទួលផកចោរកម្ម និងកែច្នៃម៉ូតូចំនួន ០៥គោលដៅ១. ទីតាំងផ្ទះឈ្មោះ ហេង ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មានទីលំនៅភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ (ពីរផ្ទះ) ។
+វត្ថុតាងចាប់យរួមមាន៖
-ម៉ូតូម៉ាកហុងដា C125 សេរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1DD-8736 អត់ក្បាំង អត់កុងទ័រ អត់កញ្ចក់
-ស្លាកលេខម៉ូតូចំនួន ៤៣បន្ទះ
-រៀនកណ្ដាលចំនួន ១១
-កញ្ចក់ម៉ូតូមើលក្រោយចំនួន ០៧គូរ
-សោម៉ូតូចំនួន ៧០
-កន្រ្តក់ម៉ូតូចំនួន ០២
-ចង្កៀងឡាន០២ ស្រោមចង្កៀងមើលក្រោយ០១, មួកការពារ០១, ស្លាកលេខឡាន០១, ដង្កាប់, ដែកឆាប, ទួរណឺវិស, ម៉ាលេត, កូនសោរ, ដែកគាស់, កន្រ្តៃ,កន្រ្តកមុខម៉ូតូ, ទូរស័ព្ទណូគារ N ចុចពិល ០១,កាបូបដៃពណ៌ខ្មៅ ០១។
២. ទីតាំងផ្ទះ ឌី បណ្ដូល (ម្តាយរបស់ឈ្មោះ ហេង ភក្តី)
-ស្លាកលេខម៉ូតូ ចំនួន ១៦ ស្លាក (ខ.ម) ០១
-ទួរណឺវិស, ម៉ាឡេត, កូនសោរ,ដែកឆាប,កន្រ្តៃ ផ្សេងៗទៀត។
ស្លាកលេខមួយចំនួនទៀត ត្រូវបានឈ្មោះ ហេង ភក្តី បោះចោលទៅក្នុងទឹកស្រះ ដែលមានជំរៅជ្រៅ មិនអាចរាវរកឃើញ ថ្ងៃក្រោយសមត្ថកិច្ចនឹងឆែកឆេរបន្តទៀត។
៣. ទីតាំង ផ្ទះរបស់ឈ្មោះ ហ៊ុន គន្ធា នឹងការចូលរួមពីឪពុកក្មេកឈ្មោះ យិន ហ៊ីម ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិ បូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
+វត្ថុតាងចាប់យក រួមមាន៖
-ស្លាកលេខឡាន ០២ បន្ទះ លេខៈ ភ្នំពេញ 2F-9660
-កាតគ្រីម៉ូតូ ចំនួន ០៧ សន្លឹក
-អត្តសញ្ញាណបណ្ណ ជនជាតិខ្មែរ ចំនួន ០៤សន្លឹក
ដំណើការឆែកឆេរផ្ទះខាងលើនេះអវត្តមានមេភូមិ នឹងមេឃុំ (បានអញ្ជើញហើយតែមិនបានចូលរួមដែរ តែអវត្ដមាន)មានទីលំនៅភូមិ បូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ទីតាំងខាងលើនេះ ប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺធ្វើការគ្រប់គ្រងបន្ត។
៤. ទីតាំង ផ្ទះឈ្មោះ ពេជ្រ កង ភេទស្រី
+ វត្ថុតាងចាប់យក រួមមាន ៖
– ស្លាកលេខម៉ូតូចំនួន ០១សន្លឹក (ភ្នំពេញ 1AD-4382)
– កន្រ្តកម៉ូតូចំនួន ០២
– កញ្ចក់ម៉ូតូ (A R M) ពណ៌ខ្មៅចំនួន ០១
– អាវម៉ាក (A R M) ពណ៌ខ្មៅចំនួន ០១
– មួកសុវត្ថិភាព ចំនួន ០២ (ពណ៌សចំនួន០១, ពណ៌ខ្មៅចំនួន០១)
– រណាអាដែកចំនួន ០១
– សន្ទះគំរបសាំងម៉ូតូម៉ាក ស៊ូមើអ៊ិច ចំនួន០១
ក្រៅពីនោះសមត្ថកិច្ចមិនបានដកហូតអ្វីទេ ។
៥. ទីតាំងផ្ទះជួល ឈ្មោះ ហេង រតនា អាយុ ៣២ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ ហ៊ុន គន្ធា អនុញ្ញាតិឲ្យសមត្ថកិច្ចកាត់សោរទីតាំងផ្ទះលក់ម៉ូតូនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ទីតាំងជួលមិនស្គាល់ឈ្មោះម្ចាស់ផ្ទះ)។ នាងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះការបើកទីតាំងនេះ គ្មានការបង្ខិតបង្ខំពីសមត្ថកិច្ច គឺស្មគ្រ័ចិត្ត ។
ចុះឆែកឆេរផ្ទះជួលឈ្មោះ ហ៊ុន គន្ធា ។
-ទីតាំងនេះមានម៉ូតូ ៤៥ គ្រឿង គ្រឿង មានស្លាកលេខ និងប័ណ្ណសម្គាល់ចំនួន ៣៧គ្រឿង ។
+ វត្ថុតាងចាប់យក រួមមាន៖
-ម៉ូតូចំនួន ០៨ គ្រឿងទីតាំងនេះប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺគ្រប់គ្រង។


















