ព័ត៌មានជាតិ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,៤៥ម៉ែត្រនៅថ្ងៃទី៣០ ខែកញ្ញានេះ

BY
Liny Chan
September 30, 2024

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី៣០ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,៤៥ម៉ែត្រ។

(រូបតំណាង)

ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះ នៅសល់ ២០,០០ម៉ែត្រ ខណៈកម្ពស់ទឹក២២ម៉ែត្រ នឹងប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ បឹងទន្លេសាបកំពង់លួង បានកើនកំពស់ចំនួន ០,០៨ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៥៩ម៉ែត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: