ព័ត៌មានជាតិ

លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនដំណឹងពី គណនីបោកប្រាស់ ដែលបានយកឈ្មោះ និងរូបថតលោកជំទាវទៅបង្កើតគណនីតេឡេក្រាមក្លែងក្លាយ

BY
Liny Chan
September 30, 2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់តាមបណ្តាញសង្គមនារសៀលថ្ងៃទី៣០ ខែកញ្ញានេះថា «សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា មានជនខិលខូចបានយកឈ្មោះ និងរូបថតនាងខ្ញុំទៅបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ពាក់ព័ន្ធនឹងការវិនិយោគបោកប្រាស់ផ្សេងៗ និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណៈជននាពេលកន្លងមក »។

លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ «នាងខ្ញុំសូមបញ្ជាក់ថាគណនីនេះជាគណនីក្លែងក្លាយ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន និងកុំចាញ់បោកការឆបោករបស់ជនល្មើសនេះ។ នាងខ្ញុំសូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះទង្វើឆបោកនានារបស់បុគ្គលនេះ និងសូមអរគុណចំពោះក្តីស្រឡាញ់ រាប់អានពីសំណាក់ អ៊ំ ពូមីង បងប្អូនទាំងអស់»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: