តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៧ ខែតុលា នេះ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ៤៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី ៣០%។

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ អានដាមម៉ែន Andaman Sea) ឈូងសមុទ្រថៃ បានថយឥទ្ធិពល ខ្យល់មូសុងឦសានចាប់ផ្តើមមានឥទ្ធិពលខណៈសម្ពាធទាប នៅបន្តគ្របដណ្តប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣៤°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣៣°C។
ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣៣°C។ ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២០ម៉ែត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន