មណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិចំនួន ១៦ មណ្ឌលនៅខេត្តសៀមរាប សិស្សានុសិស្សអាចផ្ញើកង់-ម៉ូតូ ដោយមិនបង់ប្រាក់
(សៀមរាប)៖ យោងតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ នេះ បានបញ្ជាក់ថា ដូចបណ្ដាឆ្នាំកន្លងទៅដែរសិស្សានុសិស្សក្នុងខេត្តសៀមរាប ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ អាចផ្ញើកង់-ម៉ូតូ នៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដោយមិនគិតថ្លៃ និងប្រកបដោយសុវត្ថិភាព ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប។


ដោយឡែក ឯកឧត្តមអភិបាលខេត្តនៃខេត្តសៀមរាបបានបង្ហាញនូវបញ្ជីឈ្មោះមណ្ឌលទាំងនេះ ក្នុងនោះដែរ ត្រូវបានរៀបចំជូនសិស្សានុសិស្សនៅតាម
មណ្ឌលប្រឡងទាំង១៦ មណ្ឌលដូចខាងក្រោម៖
១.មណ្ឌល វិទ្យាល័យ ១០ មករា ១៩៧៩ (ខាងត្បូង)
២.មណ្ឌល វិទ្យាល័យ ១០ មករា ១៩៧៩(ខាងជើង)
៣.មណ្ឌល វិទ្យាល័យ អង្គរ (ខាងកើត)
៤.មណ្ឌល វិទ្យាល័យ អង្គរ (ខាងលិច)
៥.មណ្ឌល វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ (ខាងជើង)
៦.មណ្ឌល វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ (ខាងត្បូង)
៧.មណ្ឌល វិទ្យាល័យ សម្តេចឪ (ខាងកើត)
៨.មណ្ឌល វិទ្យាល័យ សម្តេចឪ (ខាងលិច)
៩.មណ្ឌល សាលាបឋមសិក្សា វត្តស្វាយ
១០.មណ្ឌល សាលាបឋមសិក្សា វត្តរាជបូណ៌
១១.មណ្ឌល វិទ្យាល័យ ហ៊ុន សែន សៀមរាប
១២.មណ្ឌល អនុវិទ្យាល័យ សម្តេចតេជោ ហ.ស.គ្រួស
១៣.មណ្ឌល សាលាបឋមសិក្សា មុខនាគ
១៥.មណ្ឌល អនុវិទ្យាល័យ ធ្លកអណ្តូង
១៤.មណ្ឌល អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា
១៦.មណ្ឌល សាលាបឋមសិក្សាខ្នារ ។
សម្រាប់ខេត្ដសៀមរាបមានបេក្ខជនប្រឡងចំនួន ១១.០៩២ នាក់ និងមានមណ្ឌលប្រឡងចំនួន ១៦ មណ្ឌល ស្មើនឹង៤៤៧បន្ទប់ ដោយថ្នាក់វិទ្យាសាស្ដ្រមាន ០៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ដ្រសង្គម ១១ មណ្ឌល។




ប្រភព៖ ក្រសួងព័ត៌មាន