ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាសូរណាស់! បេក្ខជនបាក់ឌុបម្នាក់ ត្រូវបាត់បង់ម្ដាយជាទីស្រលាញ់ស្របពេលប្រលង សូម្បីជូនដំណើរម្ដាយជាលើកចុងក្រោយក៏មិនអាចធ្វើបាន ព្រោះត្រូវទៅប្រលងវិញ

    BY Liny Chan October 10, 2024
    អាសូរណាស់! បេក្ខជនបាក់ឌុបម្នាក់ ត្រូវបាត់បង់ម្ដាយជាទីស្រលាញ់ស្របពេលប្រលង សូម្បីជូនដំណើរម្ដាយជាលើកចុងក្រោយក៏មិនអាចធ្វើបាន ព្រោះត្រូវទៅប្រលងវិញ

    ពិតជារឿងដ៏អាសូរមួយ និងពិបាកទទួលយកបំផុតសំរាប់បេក្ខជនប្រលងបាក់ឌុបម្នាក់ នៅមណ្ឌលស្គន់ ដែលត្រូវបាត់បង់ម្ដាយជាទីស្រលាញ់ចំថ្ងៃដែលខ្លួនត្រូវប្រលងបាក់ឌុប។ ជាងនេះទៅទៀត សូម្បីតែជូនដំណើរម្ដាយជាលើកចុងក្រោយក៏មិនអាចធ្វើបាន ដោយសារត្រូវទៅត្រឡប់ទៅមណ្ឌលប្រលងវិញ។

    យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ ម៉ាថាយ លក់ទូរស័ព្ទដៃ បានបង្ហោះរូបភាពបេក្ខជនមកជួបម្ដាយក្រោយសម្រាកពីការប្រលង ភ្ជាប់ជាមួយខ្លឹមសារដ៏សោកសៅដូច្នេះថា៖ « 09.10.2024 ក្មួយប្រុស សាន ភក្តី ចេញពីប្រលងបាក់ឌុប វេនព្រឹក នៅមណ្ឌលស្គន់ដើម្បីមកជួបម៉ែ( បងស្រី ម៉ុន ) ជាលើកចុងក្រោយ។ ឥឡូវក្មួយទៅប្រលងវិញទាំងមិនបានសូម្បីនៅជូនដំណើរម៉ែជាលើក
    ចុងក្រោយ ស៊ូៗក្មួយប្រុស សម្ពាធពេកហើយ »៕

    Share This Post: