លោក Stephen Hawking អ្នកប្រាជ្ញផ្នែករូបវិទ្យាដ៏ល្បីរបស់អង់គ្លេសបានទទួលមរណភាពហើយ
លោក Stephen Hawking ដែលជាអ្នកប្រាជ្ញផ្នែករូបវិទ្យា និងជាអ្នកនិពន្ធសៀវភៅផ្នែកវិទ្យាសាស្ត្រដ៏ល្បីម្នាក់របស់អង់គ្លេស ត្រូវបានក្រុមគ្រួសាររបស់គាត់ប្រកាសជាសាធារណៈថា គាត់បានទទួលមរណភាពហើយក្នុងជន្មាយុ៧៦ឆ្នាំ។ កន្លងមក រូបវិទូ រូបនេះធ្លាប់បានធ្វើការសិក្សា ស្រាវជ្រាវ និងបង្កើតទ្រីស្តីថ្មីៗទាក់ទងនឹងការឡាក់ស៊ី និងចក្រក្រវាឡផងដែរ។
ស្នាដៃរបស់គាត់ដែលគេមិនអាចបំភ្លេចបាននោះ គឺគាត់បាននិពន្ធសៀវភៅផ្នែកវិទ្យាសាស្ត្រមួយក្បាលដែលមានចំណងជើងថា A Brief History of Time។ ដំណឹងមរណភាពរបស់គាត់បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងមានការសោកស្តាយយ៉ាងខ្លាំង ព្រោះថាគាត់ជាមនុស្សសំខាន់ម្នាក់ក្នុងការអភិវឌ្ឍន៍ពិភពលោកទាំងមូល តាមរយៈការសិក្សា និងបង្កើតទីស្ត្រីថ្មីៗក្នុងផ្នែកវិទ្យាស្រាស្តសម្រាប់មនុស្សជាតិយកទៅសិក្សា។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារខ្មែរណូតក៏សូមបួងសួងឲ្យវិញ្ញណក្ខន្ធរបស់លោក Stephen Hawking បានទៅកាន់សុខតិភពផងចុះ៕

ភក្តី
ប្រភព៖bbc