ខ្មែរណូត

ស្វែងរក

  • PR

    ផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ខ្មែរ ប៊ែវើរីជីស បង្កើតមហាព្រឹត្តិការណ៏ប្រគំតន្រ្តីទេសចរណ៏ខ្នាតយក្ស ជាមួយទូរទស្សន៍ ហង្សមាស HDTV

    BY Naren October 25, 2024
    ផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ខ្មែរ ប៊ែវើរីជីស បង្កើតមហាព្រឹត្តិការណ៏ប្រគំតន្រ្តីទេសចរណ៏ខ្នាតយក្ស ជាមួយទូរទស្សន៍ ហង្សមាស HDTV

    (ភ្នំពេញ)៖ នាថ្ងៃទី២២ តុលា ឆ្នាំ២០២៣ នេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានការចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយទូរទស្សន៍ ហង្សមាស HDTV ក្នុងការនាំយកមហាព្រឹត្តិការណ៏ប្រគំតន្រ្តីទេសចរណ៏ខ្នាតយក្ស «CAMBODIA BONDING CONCERT» ចំនួន ២១ទីតាំង ជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេសកម្ពុជា នៅខែវិច្ឆិកាខាងមុននេះ។ ការសហការគ្នានេះ សបញ្ជាក់ឱ្យឃើញពីការលើកស្ទួយវិស័យសិល្បៈ ដែលជួយផ្សព្វផ្សាយពីភាពរីកចម្រើននៃវប្បធម៌ អរិយធម៌របស់ខ្មែរដល់កូនចៅជំនាន់ក្រោយគ្រប់ខេត្តក្រុង។

    ជាក់ស្ដែង ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភផ្ដាច់មុខទៅលើកម្មវិធីលំដាប់ពិភពលោក ដូចជា The Voice Cambodia គ្រប់រដូវកាល, X Factor Cambodia រដូវកាលទី១, Killer Karaoke រដូវកាលទី៧ និងការប្រគំតន្ត្រីប្រចាំសប្ដាហ៍ជាច្រើនទៀតដែលរៀបចំដោយទូរទស្សន៍ ហង្សមាស HDTV កន្លងមកដោយទទួលបានសមិទ្ធផលលេចធ្លោ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ទស្សនីកជន។

    ក្នុងពិធីចុះអនុស្សារណៈនេះ តាមប្រសាសន៍អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ទាល់បានលើកឡើងថា ក្រុមហ៊ុនដំណើរការ មានកេរ្តិ៍ឈ្មោះ និងគ្រឹះដ៏រឹងមាំជាង ៤០ឆ្នាំ មកនេះគឺស្របទៅតាមចក្ខុវិស័យវែងឆ្ងាយ និងតែងតែបើកជំហរទទួលគំនិតថ្មី ក៏ដូចជារៀនសូត្រមើលពីគំហើញថ្មីពីពិភពលោក ទើបអាចដើរទាន់សម័យកាល។ អ្នកឧកញ៉ា ក៏បានផ្ដាំផ្ញើទៅសិល្បករ-សិល្បការិនី ចាំបាច់ត្រូវអភិវឌ្ឍន៍សមត្ថភាពទេពកោសល្យរបស់ខ្លួនអោយកាន់តែខ្លាំងអស្ចារ្យ និងរិះរុកអ្វីដែលថ្មីស្របតាមបរិបទនៃសង្គមបច្ចុប្បន្ន ដើម្បីឈរជើងនៅលើវិស័យមួយនេះកាន់មានឈ្មោះបោះសម្លេងតជំនាន់។

    ខ្មែរ ប៊ែវើរីជីស តែងតែឈរលើគោលជំហរច្បាស់លាស់ ជួយជំរុញការអភិវឌ្ឍសិល្បៈគ្រប់ទម្រង់ និងធនធានមនុស្សនៅកម្ពុជាអោយកាន់តែរីកដុះដាល។ មិនត្រឹមតែប៉ុណ្ណោះ ខ្មែរ ប៊ែវើរីជីស បានបង្កើតឱកាសការងារ និងបណ្តុះផ្នត់គំនិតធនធានមនុស្ស ឱ្យដើរទាន់នូវបច្ចេកវិទ្យាចុងក្រោយ និងភាពច្នៃប្រឌិតថ្មីរបស់ពិភពលោកដើម្បីរក្សាបាននូវស្តង់ដារផលិត មានគុណភាពខ្ពស់ទាន់សម័យកាល និងស្របតាមស្តង់ដារពិភពលោក។

    គួរបញ្ជាក់ថា មហាព្រឹត្តិការណ៏ប្រគំតន្រ្តីទេសចរណ៏ខ្នាតយក្ស «CAMBODIA BONDING CONCERT» ដែលរៀបចំឡើងដោយទូរទស្សន៍ ហង្សមាស HDTV ក្រោមការសហការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងធ្វើដំណើរទៅទូទាំងប្រទេសកម្ពុជា ដើម្បីនាំយកនូវភាពសប្បាយរីករាយ និងទស្សនីយភាពប្លែកភ្នែកជូនប្រជាពលរដ្ឋខ្មែរ បានកម្សាន្តសប្បាយ និងបានជួបផ្ទាល់ជាមួយសិល្បៈករ សិល្បៈការនី ក្នុងដួងចិត្តដោយសេរី។

    Share This Post: