ខ្មែរណូត

ស្វែងរក

  • PR

    ខ្មែរ ប៊ែវើរីជីស លើកស្ទួយវិស័យសិល្បៈគ្រប់ប្រភេទ! ការប្រគំតន្រ្តី EDM ឧបត្ថម្ភផ្តាច់មុខដោយ CAMBODIA SUPREME

    BY Naren October 25, 2024
    ខ្មែរ ប៊ែវើរីជីស លើកស្ទួយវិស័យសិល្បៈគ្រប់ប្រភេទ! ការប្រគំតន្រ្តី EDM ឧបត្ថម្ភផ្តាច់មុខដោយ CAMBODIA SUPREME

    ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស ដែលមានផលិតផល​ CAMBODIA SUPREME បានចុះហត្ថលេខាលើអនុស្សរណៈជាមួយក្រុមហ៊ុន ឃ្លីវចាំ (Cliff Jump) ស្ដីពីកិច្ចសហការរៀបចំព្រឹត្តិការណ៍តន្ត្រីអេឡិចត្រូនិច ឬហៅកាត់ថា​ EDM ដ៏ធំប្រចាំឆ្នាំ ដើម្បីជាការលើកស្ទួយវិស័យតន្រ្តីគ្រប់ប្រភេទនៅកម្ពុជា កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៤។

    ការសហការប្រគំតន្ត្រីសម័យថ្មី បែបអេឡិចត្រូនិក EDM Afterlife : Into Wonderland ដែលជារសជាតិកម្សាន្តអារម្មណ៍ បែបយុវវ័យទាន់សម័យ ដែលមានការចូលរួមពីឌីជេល្បីៗមកពីអន្តរជាតិលោក WUKONG ឌីជេមក Singapore និង DJ MOJI រួមជាមួយនឹងសិល្បករខ្មែរយើងគឺ លោក KWAN ជាមួយនឹង DJ ល្បីៗនៅក្នុងស្រុកយើង ជាពិសេសការចូលរួមយ៉ាងច្រើនកុះករពីសំណាក់យុវវ័យសម័យ Gen Z និង Gen Alpha នេះនឹងចូលខ្លួនមកអង្រួនអារម្មណ៍ Fan Fan នៅទីតាំងសណ្ឋាគារ កាំបូឌីយ៉ាណា នាថ្ងៃទី២៦ ខែតុលា នេះហើយ។

    បន្ថែមពីនេះ ខ្មែរ ប៊ែវើរីជីស ជឿជាក់ថា ការរៀបចំព្រឹត្តិការណ៍តន្រ្តី EDM នេះ នឹងក្លាយជាស្ពានផ្សព្វផ្សាយពីរូបភាពនៃសន្តិភាព ទស្សនីយភាពទេសចរណ៍ និងស្នាមញញឹមដ៏ផូរផង់របស់ប្រទេសកម្ពុជា ជាពិសេសដើម្បីបង្ហាញពីមិត្តភាពនៃការរួមបញ្ជូលគ្នា រវាងវប្បធម៌របស់ប្រទេសមួយទៅកាន់ប្រទេសមួយទៀត។

    សូមបញ្ជាក់ថា ក្រៅពីការសហការជាមួយក្រុមហ៊ុន ឃ្លីវចាំ រៀបចំព្រឹត្តិការណ៍តន្ត្រី EDM ឧបត្ថម្ភផ្តាច់មុខដោយ CAMBODIA SUPREME ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២១ និងទី២២ ខែតុលា នេះ ក៏ទើបតែចុះអនុស្សរណៈយោគយល់ជាមួយផលិតកម្មធំៗ ដូចជាផលិតកម្ម ហង្សមាស ផលិតកម្មសាន់ដេ ផលិតកម្ម ថោន ផលិតកម្ម ហ្គាឡាក់ស៊ី និងក្លិបប្រដាល់ KKIF ដើម្បីសហការរៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ និងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស នៅទូទាំងប្រទេសផងដែរ ក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈ និងតន្ត្រីគ្រប់ប្រភេទនៅកម្ពុជា។

    CAMBODIA SUPREME រសជាតិល្អបំផុត!

    CAMBODIA SUPREME, SUPREME ALWAYS!
    ពិសាដោយការទទួលខុសត្រូវ!

    Share This Post: