លោក លី សាម៉េត ហៅគ្រូមា បានចេញមុខបកស្រាយ និងទទួលស្គាល់កំហុសទាំងអស់ដែលខ្លួនបានប្រព្រឹត្តកាលពេលកន្លងទៅ ដោយសារតែការលោភលន់
លោក លី សាម៉េត ហៅគ្រូមា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញមុខបកស្រាយ និងទទួលស្គាល់កំហុសទាំងអស់ដែលខ្លួនបានប្រព្រឹត្តកាលពេលកន្លងទៅ ព្រោះតែការលោភលន់។

តាមរយៈវិដេអូដែលបង្ហោះនៅលើផេកសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក លី សាម៉េត បានបញ្ជាក់ថា រឿងរ៉ាវដែលសម្ដេចតេជោ បានបង្ហោះនៅលើផេកផ្លូវការរបស់សម្ដេច កាលពីពេលកន្លងទៅ សុទ្ធសឹងតែជារឿងពិតទាំងអស់។ ជាមួយគ្នានេះដែរលោកបាន សារភាពថា លោកបានយកឈ្មោះសម្ដេចតេជោ ដើរបោកប្រាស់អ្នកដទៃប្រាកដមែន ដែលធ្វើឱ្យប៉ះពាល់ដល់កេរិ៍ឈ្មោះ កត្តិយស សម្ដេចតេជោ។

លោក លី សាម៉េត ក៏បានបញ្ជាក់ទៀតថា សម្ដេចតេជោ ហ៊ុន សែន មិនបានដឹងអ្វីទាំងអស់ គឺលោកទេដែលបានយកឈ្មោះសម្ដេចទៅប្រើ ដើម្បីតែផលប្រយោជន៍ខ្លួនឯង។ ទន្ទឹមនឹងនេះ លោកក៏បានសារភាពថា ខ្លួនមិនដែលទៅផ្ទះសម្ដេចសូម្បីតែម្ដង ហើយក៏មិនស្គាល់ផ្ទះសម្ដេចបែបមុខទៅណាដែរ ប៉ុន្ដែបានកុហកអ្នកដទៃថា ខ្លួនចេញចូលផ្ទះសម្ដេចពេលណាក៏បានដែរ។
សូមស្ដាប់វីដេអូសារភាពរបស់លោក លី សាម៉េត នៅខាងក្រោម៖