ព័ត៌មានជាតិ
ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារត្រាំខ្នារ និងផ្សារប៉ាង្គសី សម្រេចអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ឡើងវិញ
BY soknita
November 7, 2024
(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានជូនដំណឹង ស្តីពី ការអនុញ្ញាតចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

ស្ថានភាពជំនន់ទឹកភ្លៀងលើកំណាត់ ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារត្រាំខ្នារ ស្ថិតក្នុងស្រុកគងពិសី និងផ្សារប៉ាង្គសី ស្ថិតក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គិតត្រឹមវេលាម៉ោង ៧:០០ នាទីព្រឹក ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ស្ថានភាពទឹកលិចបានស្រកចុះផុតពីតួផ្លូវជាស្ថាពរ។
អាស្រ័យហេតុនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សម្រេចអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង ១៣:០០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ៕

