ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋទុកលទ្ធភាពឱ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត ហើយសង្ឃឹមថាខាងអ្នកជ្រុលនិយមនៅប្រទេសថៃក៏ត្រូវទុកលទ្ធភាពឱ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ

    BY Liny Chan November 21, 2024
    សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋទុកលទ្ធភាពឱ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត ហើយសង្ឃឹមថាខាងអ្នកជ្រុលនិយមនៅប្រទេសថៃក៏ត្រូវទុកលទ្ធភាពឱ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ

    សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

    នាឱកាសនោះ សម្ដេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត ហើយសង្ឃឹមថាខាងអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំ ករុណាខ្ញុំ សូមអំពាវនាវប្រជាពលរដ្ឋរបស់យើង ទុកលទ្ធភាពឱ្យរដ្ឋាភិបាលធ្វើការចចារជាមួយនឹងរដ្ឋាភិបាលថៃ ហើយសង្ឃឹមថា ខាងអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃ ក៏ត្រូវទុកលទ្ធភាពឱ្យរដ្ឋាភិបាលក្នុងប្រទេសថៃ ធ្វើការចចារដែរ។ ប៉ុន្តែអ្វីដែលគួរឆ្ងល់នោះ ទាំងអ្នកជ្រុលនិយមថៃ ទាំងអ្នកជ្រុលនិយមខ្មែរដែលជ្រកកោននៅបរទេស គេថា ខ្ញុំ ករុណាខ្ញុំ កំពុងពិភាក្សាជាមួយ ថាក់ស៊ីន ដើម្បីចែកផល ហើយពេលដែលថាក់ស៊ីន ចេញពីកន្លែងឃុំឃាំងមកផ្ទះ ​ខ្ញុំ ករុណាខ្ញុំ ក៏បានហោះទៅបាងកក ដើម្បីទទួលទានអាហារ សួរសុខទុក្ខ ក្នុងឋានៈជាមិត្តភក្កិចាស់ គេថាខ្ញុំ ករុណាខ្ញុំ ទៅពិភាក្សាគ្នាជាមួយ ថាក់ស៊ីន លើរឿងចែកផលគ្នា។ »

    ទន្ទឹមនឹងនេះ សម្ដេចបានតេជោ ក៏បានអំពាវនាវដល់កងទ័ពទាំងជើងទឹក និងជើងគោកទាំងអស់ មិនត្រូវចល័តកម្លាំងទៅតំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅកោះគុតនោះឡើយ។ សម្ដេចតេជោបញ្ជាក់បន្ថែមថា កម្ពុជា និងថៃនៅតែបន្តចរចាពីបញ្ហានេះដោយសន្តិវិធីនៅឡើយ៕

    Share This Post: