ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បង្គារក៏លាយគីមី ស្ពៃជ្រក់ក៏លាយគីមី

    BY Khmernote Media March 14, 2018
    បង្គារក៏លាយគីមី ស្ពៃជ្រក់ក៏លាយគីមី

    ក្រុងព្រះសីហនុ-ក្នុងឱកាសចុះពិនិត្យគុណភាពម្ហូបអាហារនៅផ្សារលើក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ដែលសហការជាមួយមន្ត្រីសាលាខេត្តនិងមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ បានរកឃើញបង្គា ជាង៥គីឡូក្រាម មានលាយសារធាតុគីមីហ្វរ័ម៉ុល និងស្ពៃជ្រក់ប្រមាណជា៥គីឡូក្រាមទៀត ក៍មានលាយសារធាតុគីមីហាមឃាត់ដែរ ដែលអាជីវករដាក់លក់នៅផ្សារលើក្រុងព្រះសីហនុ។

    បើតាមមន្ត្រីជំនាញកាំកុងត្រូល បញ្ជាក់ថា នេះជាការរកឃើញជាថ្មីម្តងទៀត នូវម្ហូបអាហារសមុទ្រនិងបន្លែជ្រក់ដែលមានដាក់លាយសារធាតុគីមីហាមឃាត់ប៉ះពាល់សុខភាពអ្នកបរិភោគ និងបានដកហូតយកទៅកំទេចចោល ព្រមទាំងបានធ្វើកិច្ចសន្យាជាមួយអាជីករពាក់ពន្ធ័ មិនអនុញ្ញាតអោយមានជាលើកទី២ទៀតឡើយ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay