ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ បានកសាងឡើង ក្រោមស្នាព្រះហស្ត របស់ ព្រះបាទសម្ដេច នរោត្តមសីហនុ

    BY November 25, 2024
    ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ បានកសាងឡើង ក្រោមស្នាព្រះហស្ត របស់ ព្រះបាទសម្ដេច នរោត្តមសីហនុ

    (ខេត្តព្រះសីហនុ)៖ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ គឺជាការសាងសង់ផ្លូវដែក ដែលមានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ បានកសាងឡើង ក្រោមស្នាព្រះហស្ត របស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ។

    ដោយឡែក ការសាងសង់ផ្លូវដែកទាំងនេះ ត្រូវបានបែងចែកជាបីដំណាក់កាល ដោយដំណាក់កាលទី ១ ពីរាជធានីភ្នំពេញ នៅខេត្តតាកែវ មានប្រវែង ៧៥គីឡូម៉ែត្រ ចាប់ផ្ដើមកសាងឡើងពី ឆ្នាំ ១៩៦០ ដល់ ឆ្នាំ ១៩៦៦។

    ចំពោះដំណាក់កាលទី ២ ពីខេត្តតាកែវ នៅខេត្តកំពត មានប្រវែង ៩២គីឡូម៉ែត្រ បានកសាងពី ឆ្នាំ ១៩៦៦ ដល់ ឆ្នាំ ១៩៦៧ និង ដំណាក់ទី ៣ ដែលជាដំណាក់ចុងក្រោយ ពីខេត្ត កំពត ទៅកាន់ ខេត្តព្រះសីហនុ និងទៅកំពង់ផែព្រះសីហនុ មានប្រវែង ៩៨គីឡូម៉ែត្រ កសាងឡើងក្នុងឆ្នាំ ១៩៦៧ ដល់ឆ្នាំ ១៩៦៩៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay