ខ្មែរណូត

ស្វែងរក

  • PR

    Defender ស៊េរីថ្មី ២០២៥ មកលើកនេះពិតជាអស្ចារ្យមិនធម្មតា‍

    BY Liny Chan November 28, 2024
    Defender ស៊េរីថ្មី ២០២៥ មកលើកនេះពិតជាអស្ចារ្យមិនធម្មតា‍

    ភ្នំពេញថ្ងៃទី ២៦ វិច្ឆិកា ២០២៤៖‍ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Land Rover បានរៀបចំកម្មវិធីដ៏អស្ចារ្យមិនធ្លាប់មាន‍ “Beyond Boundaries Night” សម្រាប់អតិថិជនរបស់ Defender‍ គោលបំណងគឺដើម្បីបង្ហាញឱ្យឃើញពីភាពអស្ចារ្យ មោះមុត រឹងមាំ និងភាពស៊ីវិល័យ របស់កំពូលរថយន្ត Off Road & On-Road បែប Luxury គឺរថយន្ត Defender – Plug-In Hybrid Electric Vehicle ស៊េរីឆ្នាំ ២០២៥។ ហើយដើម្បីញ៉ាំងឲ្យ កម្មវិធីនេះកាន់តែមានភាពឱឡារឹកថែមទៀត ក្រុមការងាររបស់ Land Rover Cambodia-RMA បានរៀបចំយ៉ាងម៉ត់ចត់បំផុតសម្រាប់ភ្ញៀវកិត្តិយស‍ ដែលមានវត្តមាននៅក្នុងកម្មវិធីនេះ
    ដើម្បីធានាបាននូវបទពិសោធន៍ល្អឥតខ្ចោះ។

    តាំងពីជំហ៊ានដំបូងនៃការឈានចូលក្នុងកម្មវិធីនេះ ភ្ញៀវកិត្តិយសទទួលបានអារម្មណ៍មួយប្លែក រំភើប និងភ្ញាក់ផ្អើល ជាមួយនឹងការតាំងបង្ហាញកំពូលរថយន្ត Defender ២០២៥ ថ្មីស្រឡាង អមជាមួយនិងមុខម្ហូបដ៏ពិសេសប្រភេទ Omakase រៀបចំដោយចុងភៅដ៏ល្បីឈ្មោះ រួមជាមួយការសម្តែងពិសេសអំពីការកាត់ត្រី ធូណា ហើយ Menu នីមួយៗ គឺត្រូវបានបង្កើតឡើង យ៉ាងសម្រិតសម្រាំង សម្រាប់តែភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធីនេះតែប៉ុណ្ណោះ។

    គួរបញ្ញាក់ផងដែរថា រថយន្ត Defender‍ ស៊េរីឆ្នាំ ២០២៥ នេះបានបំពាក់នូវ Features ថ្មីៗដើម្បីអ្នកប្រើប្រាស់បើកបរប្រកបដោយសុវត្តិភាព ផាសុខភាព និងប្រណិតភាព។  រថយន្ត Defender ២០២៥ ក៏បំពាក់ជាមួយនឹង បច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់ Land Rover គឺ‍ Plug-In Hybrid ជាបច្ចេកវិទ្យាដែលធ្វើឲ្យរថយន្តបើកបរបានកាន់តែឆ្ងាយ កាន់តែរលូន និងកាន់តែស្ទុះជាងមុន ហើយបច្ចេកវិទ្យានេះអាចឲ្យអ្នកប្រើប្រាស់អាចជ្រើសរើសបាន ៣ជម្រើសគឺ ប្រភេទអគ្គីសនីសុទ្ធ (EV MODE), ប្រើប្រាស់សាំងសុទ្ធ (SAVE MODE) ឬក៏ សាំង និងអគ្គីសនី (PARALLEL HYBRID MODE) ហើយមុខងារនេះគឺសន្សំសំចៃសាំង ព្រោះវាអាចគណនាដោយឆ្លាស់គ្នាជាមួយអគ្គីសនី និងសាំង។‍



    លោកស្រី ហ៊ុ សោភ័ណវតី ប្រធានគ្រប់គ្រងទូទៅ លេនវ៉ូវើ ខេមបូឌា‍ បានបញ្ជាក់ទៀតថា‍ រាល់ការជាវរថយន្តពី លេនវ៉ូវើ‍ ខេមបូឌា អតិថិជននឹងទទួលបានការផ្តល់ជូនយ៉ាងពិសេសដូចជា៖‍

    •     ទទួលបានការធានាលើគ្រឿងបន្លាស់ រយៈពេល 3 ឆ្នាំ ឬស្មើនឹង 100,000KM‍
    •     ទទួលបានការធានាលើអាគុយ (Hybrid) រយៈពេល 6 ឆ្នាំ ឬស្មើនឹង 100,000KM‍
    •     ទទួលបានសេវាថែទាំ និងប្ដូរប្រេងម៉ាស៊ីនរយៈពេល 5 ឆ្នាំ ឬស្មើនឹង 65,000KM‍
    •     សេវារថយន្តជួសជុលចល័តសម្រាប់លោកអ្នក 24 ម៉ោង រៀងរាល់ថ្ងៃ ‍
    •     ផ្តល់ជូនរថយន្តប្រើប្រាស់បណ្តោះអាសន្ន កំឡុងពេលជួសជុល‍
    •     អាចបន្ថែមការធានា 2ឆ្នាំ EXTENDED WARRANTY 2 YEARS

    Share This Post: