ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដាំទៅនិស្សិតពេទ្យសុំកុំតវ៉ា សុំជាប់ដោយមិនបាច់ប្រឡង ហើយត្រូវចាំថាគ្រូពេទ្យកំពុងដើរតួនាទី ជាទេវាតាសង្គ្រោះពលរដ្ឋដែលមានជំងឺ

    BY Liny Chan December 10, 2024
    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដាំទៅនិស្សិតពេទ្យសុំកុំតវ៉ា សុំជាប់ដោយមិនបាច់ប្រឡង ហើយត្រូវចាំថាគ្រូពេទ្យកំពុងដើរតួនាទី ជាទេវាតាសង្គ្រោះពលរដ្ឋដែលមានជំងឺ

    នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នៅខណ្ឌសែនសុខ។

    នាឱកាសនោះដែរ សម្ដេចធិបតី បានស្នើនិស្សិតពេទ្យសុំកុំតវ៉ាដោយមិនបាច់ប្រឡង ដោយសម្ដេចបានលើកឡើងថា ការប្រឡងនេះហើយជាពេលដែលយើងអាចប្រាប់ខ្លួនឯងថា យើងត្រៀមលក្ខណៈទៅព្យាបាលគេ ទៅធានាជីវិតរបស់គេ ទៅជួយអ្នកដែលឈឺឱ្យជា អ្នកដែលជិតស្លាប់ឱ្យរស់។

    ជាមួយគ្នានោះ សម្ដេចធិបតីបានមានប្រសាសន៍បន្ថែមថា៖ «រឿងការអប់រំ និងសមត្ថភាព រឿងនេះគឺជារឿងដែលខ្ញុំតែងតែនិយាយគ្រប់ពេល ត្រូវយកចិត្តទុកដាក់ ពេទ្យអត់ត្រូវការធូរទេ យើងត្រូវជំរុញការបណ្ដុះបណ្ដាលស្តង់ដារខ្ពស់ ហើយគ្រប់គ្រងមើលផងការរៀនតាមអនឡាញ ហើយយកសញ្ញាបត្រមកហ្នឹងត្រូវមើលឱ្យច្បាស់ ព្រោះរៀនអនឡាញនេះ សញ្ញាបត្រហ្នឹងពិបាក បើសញ្ញាបត្រជំនាញផ្សេង ធ្វើការខុសមិនអីទេ តែបើសញ្ញាបត្រជំនាញពេទ្យមិនបានទេ ព្រោះឥឡូវអនឡាញច្រើន »៕

    អត្ថបទ៖ លីនី

    Share This Post: