អង្គការ Nasa៖ ព្យុះកំដៅព្រះអាទិត្យមួយបានវាយប្រហារមកលើភពផែនដី (មានវីដេអូ)
ជាធម្មតាយើងធ្លាប់តែឮពាក្យថា ខ្យល់ព្យុះតែសម្រាប់នៅក្នុងការសិក្សាបែបវិទ្យាស្រាស្ត្រវិញកំដៅព្រះអាទិត្យក៏អាចលេចរូបរាងជាព្យុះបានដែរ ដែលក្នុងភាសាបច្ចេកទេសគេហៅថាព្យុះកំដៅព្រះអាទិត្យ (Solar Stomp)។ ព្យុះកំដៅព្រះអាទិត្យនេះបានកើតឡើងនៅពេលពន្លឺនិងកំដៅព្រះអាទិត្យប្រតិកម្មជាមួយឧស្ម័ន ដែលភាយចេញពីភពផែនដីទៅ និងបង្កើតឲ្យមានពន្លឺដ៏ចម្លែកអស្ចារ្យមួយ។
ហើយបើយោងតាមអង្គការ Nasa បានព្យាការណ៍ថា នៅថ្ងៃទី១៤មានព្យុះកំដៅព្រះអាទិត្យមួយវាយប្រហារមកលើភពផែនដីនេះ ហើយវាអាចជះឥទ្ធិពលទៅលើតំបន់មួយចំនួនដូចជា ភាគខាងជើងនៃប្រទេស ស្កុតឡេន អៀរឡង់ និងអង់គ្លេស។ ហើយសម្រាប់នៅក្នុងសហរដ្ឋអាមេរិកវិញព្យុះនេះអាចនឹងបញ្ចេញពន្លឺដ៏អស្ចារ្យរបស់វាពីលើរដ្ឋមួយចំនួនដូចជា រដ្ឋ Alaska, Montana,Wisconsin និង Dakota ជាដើម។ ចង់ដឹងថាព្យុះកំដៅព្រះអាទិត្យនេះបញ្ចេញពន្លឺ និងមានលក្ខណៈបែបណានោះ សូមអញ្ចើញប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ៖
ភក្តី
ប្រភព៖ dailymail


